ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរញ្ជួយដីកក្រើកដល់ក្រុងតូក្យូ៖ ជប៉ុនលុប​ចោលបំរាមស៊ូណាមិ តែបង្គាប់ឱ្យពលរដ្ឋត្រៀម​ខ្លួនសម្រាប់គ្រោះមហន្តរាយធំជាងមុន ក្នុងរយៈពេល​១សប្ដាហ៍

3 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន ​កាលពី​ថ្ងៃ​ទី​២០​ មេ​សា បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​រញ្ជួយ​ដី​ចម្បង​មួយ​មាន​កម្លាំង​ចាប់ពី​៨​រី​ស្ទ័​រ​ទៅ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,៧​រី​ស្ទ័​រ​ នា​ភាគ​ខាងជើង​ប្រទេស​នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ដែល​លុប​ចោល​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។ យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ថា…

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន ​កាលពី​ថ្ងៃ​ទី​២០​ មេ​សា បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​រញ្ជួយ​ដី​ចម្បង​មួយ​មាន​កម្លាំង​ចាប់ពី​៨​រី​ស្ទ័​រ​ទៅ ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,៧​រី​ស្ទ័​រ​ នា​ភាគ​ខាងជើង​ប្រទេស​នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ដែល​លុប​ចោល​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។

យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ថា ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,៧​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២០ ​មេ​សា​ វេលា​ម៉ោង​១៦​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ដែនទឹក​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ដែនទឹក​ភាគ​ខាងជើង​ខេត្ត​អ៉ី​វ៉ា​ត​ ។

ការ​រញ្ជួយ​ដី​នោះ​ពិតជា​ខ្លាំង​នាំ​ឲ្យ​មានការ​ញ័រ​រង្គើរ​អគារ​ធំ​ៗ​រហូត​ដល់​ក្រុង​តូ​ក្យូ​ស្ថិត​នៅ​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល រយៈពេល​ដល់​ជាង​១​នាទី​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ដែល​រលក​សមុទ្រ​អាច​មា​នក​ម្ព្​ស់​ដល់​៣​ម៉ែត្រ​។ បន្ទាប់​មក​ការ​ប្រកាស​អាសន្ន​នោះ​បាន​បន្ថយ​មក​ត្រឹម​រលក​សមុទ្រ​កម្ពស់​១​ម៉ែត្រ​។ ក្រោយមក​ទៀត​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ត្រូវ​បាន​លុប​ចោល​វិញ មក​ត្រឹម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ឦសាន​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ។

ពុំ​មាន​សេចក្ដីរាយការណ៍​ពី​បណ្ដា​អ្នក​របួសធ្ងន់​ឬ​ការ​ខូចខាត​ធំធេង​ណាមួយ​ឡើយ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​មី​ណូ​រូ​គី​ហា​រ៉ា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ការ​រញ្ជួយ​ដី​នោះ​បន្តិច​។ ទោះបី​យ៉ាងណា​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​អាច​កើត​មាន​។

សមាជិក​ម្នាក់​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២០​មេ​សា​ថា រយៈពេល​ប្រមាណ​ជា​១​ស​ប្ដា​ហ៍​សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​រញ្ជួយ​ដី​ថ្មី​ៗ​ទៀត ដែល​អាច​មាន​កម្លាំង​ខ្លាំង​ជាង​មុន ។ សូម​លោក​អ្នក​អ្នក​ចាកចេញ​ភ្លាម​ៗ ពី​បណ្ដា​តំបន់​ជាប់​ឆ្នេរសមុទ្រ ទៅ​កាន់​កន្លែង​ខ្ពស់​ដែល​អាច​មាន​សន្តិសុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ