ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​Hyundia​បុ.ក​ពីក្រោយ​រថយន្ត​ISUZU​ខ្ទេ.ច​មុខ​និង​ផ្ទុះ​ពោង​សុវត្ថិភាព​២​គ្រា.ប់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​Hyundia SUV ១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ISUZU​ទ្រុង​ឃ្លុប​ដឹក​ទំនិញ​ដែល​កំពុង​បើក​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​ស្រប​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​Hyundia SUV នោះ​រង​ការ​ខូចខាត​ខ្ទេច​មុខ​និង​ផ្ទុះ​ពោង​សុវត្ថិភាព​២​គ្រាប់ ចំណែក​អ្នកបើកបរ​មិន​បាន​រង​របួស​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​Hyundia SUV ១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ISUZU​ទ្រុង​ឃ្លុប​ដឹក​ទំនិញ​ដែល​កំពុង​បើក​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​ស្រប​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​Hyundia SUV នោះ​រង​ការ​ខូចខាត​ខ្ទេច​មុខ​និង​ផ្ទុះ​ពោង​សុវត្ថិភាព​២​គ្រាប់ ចំណែក​អ្នកបើកបរ​មិន​បាន​រង​របួស​នោះ​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ម​សា ឆ្នាំ​២០២៦ នៅ​ចំណុច​ខាង​មុខ​បុរី​ជា​រី ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​Hyundia SUV ១​គ្រឿង​នោះ​ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2BN-7825 រង​ការ​ខូចខាត​ខ្ទេច​មុ​យ៉ាងដំណំ ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព​២​គ្រាប់ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ISUZU​ទ្រុង​ឃ្លុប​ដឹក​ទំនិញ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-7233 ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​គាត់​បានឃើញ​រថយន្ត​ទាំង​២​គ្រឿង​នោះ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​ម៉ាក​ISUZU​ទ្រុង​ឃ្លុប​ដឹក​ទំនិញ​បើក​ខាង​មុខ ចំណែក​រថយន្ត​ម៉ាក​Hyundia​បើក​តាម​ពីក្រោយ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដោយ​មាន​យានយន្ត​អ្នកដំណើរ​ឆ្លងកាត់​ពីមុខ រថយន្ត​ម៉ាក​ISUZU បាន​បន្ថយល្បឿន ស្រាប់តែ​រថយន្ត​ម៉ាក​Hyundia​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។

បុរស​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​Hyundia SUV នោះ​រង​ការ​ខូចខាត​ខ្ទេច​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ចំនួន​២​គ្រាប់ ចំណែក​អ្នកបើកបរ​មិន​បាន​រង​របួស​នោះ​ឡើយ ហើយ​រថយន្ត​ម៉ាក​ISUZU​ទ្រុង​ឃ្លុប​ដឹក​ទំនិញ​ខូចខាត​កាង​ក្រោយ ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​សម្រួល​ចរាចរ​មិន​ឲ្យ​កកស្ទះ រួច​ឲ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ