ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម១ស​ប្តា​ហ៍​! ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​ ៣​ម៉ឺន​នាក់ ​មក​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហ​គម​ន៏​ទេសចរណ៍…

ខេត្តកំពង់ស្ពឺ​៖ បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហ​គម​ន៏​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ប្រមាណ​ជិត​៣​ម៉ឺន​នាក់​។

របាយការណ៍​ដដែល​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​២៦,១០០​នាក់ មក​កម្សាន្ត​និង​សម្រាក​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​តាម​តំបន់​ទេសចរណ៍​នានា ត្រឹម​រយៈពេល​មួ​យស​ប្តា​ហ៍​។ ក្នុង​នោះ​ដែរ​តំបន់​ទេសចរណ៍​ទាំងអស់​រួម​មាន​ដូច​ជា​៖

១-​ឧទ្យាន​ជាតិ​គី​រី​រម្យ
២-​ទឹកធ្លាក់​ចំបក់
៣-​ទឹកធ្លាក់​អូរ​គគី
៤-​តេ​ទឹក​ពុះ ទឹកធ្លាក់​ភ្នំ​ជ្រាវ
៦-​ខ្នងភ្នំ​ចាស់
៧-​ខ្នងភ្នំ​ព្រះ
៨-​រមណី​ដ្ឋា​ន​អំពែ​ភ្នំ
៩-​សួនច្បារ​សម្តេច​សង្ឃ​ជួនណា​ត​។​ល​។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ស្នាក់​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​៤ ខែឧសភា ដល់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦​។

ភ្ញៀវ​ទេសចរ​សរុប ២៦,១០០​នាក់
១- ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​(​ស្នាក់​នៅ​) ១,១០០​នាក់
២- ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​  
     ដើរ​កម្សាន្ត​វិល​ល្ងាច ២៤,៨០០​នាក់
៣- ទេសចរ បរទេស​   ២០០​នាក់​ផង​ដែរ​។

ចំណែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទូទៅ​តាម​តំបន់​ទេសចរណ៍​សំខាន់​ៗ​ខាងលើ មិន​មាន​សកម្មភាព​អ្វី​ដែល​ធ្វើ​ឲ្យ​អសន្តិសុខ​នោះ​ទេ ដោយសារ​កងកម្លាំង​ទាំង​បី​ប្រភេទ​ចុះ​អនុវត្តន៍​និង​ថែរក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ