ហ្វូងដំរីព្រៃមានតូច មានធំជាច្រើនក្បាល ត្រូវបានអ្នកភូមិប្រទះឃើញនៅទឹកជ្រោះក្បាលព្រះ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ហ្វូងដំរីព្រៃមានតូចមានធំជាច្រើនក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កំពុងចុះលេងទឹកអូរទេរ ជិតរមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ហើយបានរាយការណ៍ដល់អាជ្ញាធរសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដឹង ចៀសវាងបណ្តោយឲ្យកូនចៅ ចេញចូលព្រៃរកឃ្មុំឬដងជ័រទឹក ជួបហ្វូងដំរីព្រៃនាំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ ៕


ចែករំលែកព័តមាននេះ