ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលក្រុងស្ទឹងសែន! បុរសម្នាក់សង្ស័យបែ.កថ្នាំឡើងលើ​បង្គោលភ្លើង រួចលោ.តចុះមកដី របួ.សធ្ងន់

2 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់​សង្ស័យ​បែក​ថ្នាំ​ បានឡើង​លើ​បង្គោល​ភ្លើង ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ប្រជាធិបតេយ្យ មុខ​សាលារៀន​គ្រាប់ពូជ ភូមិ​ទី​៧…

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់​សង្ស័យ​បែក​ថ្នាំ​ បានឡើង​លើ​បង្គោល​ភ្លើង ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វិ​ថី​ប្រជាធិបតេយ្យ មុខ​សាលារៀន​គ្រាប់ពូជ ភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ​។

បុរស​ម្នាក់ខាងលើ​​ឈ្មោះ រឿ​ន វាស្នា ​អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្នៅ ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ មិនដឹង​ជារ​សាត់អណ្តែត​យ៉ាងណា​នោះ​ទេ ទើប​បានជា​មក​ដល់​ខេត្តកំពង់ធំ​ ។​

លោក​វរសេនីយ៍ឯក គឹ​ម សុខ​មក​រា អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​ប្រាប់​ថា​ ​កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ​ ជន​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​ឡើង​លើ​បង្គោល​ភ្លើង​(​កន្លែង​កើតហេតុ​ខាងលើ​) ដែល​មាន​កម្ពស់​ជាង​១០ ម៉ែត្រ​ពី​ដី ឃើញ​ដូច្នោះ ផ្អើល​អស់​មនុស្ស​​ម្នា ​មាន​ទាំង​សមត្ថកិច្ច​ផង​ បាន​​នាំ​គ្នា​ធ្វើ​អន្តរា​គមន៍​ ស្រែកហៅ​ឱ្យ​ចុះ​មក​ដី​វិញ​ ​តែ​​មិន​ព្រម​ចុះ ។ ទោះបី​យក​រថយន្ត​ស្ទូច​ទៅ​ជួយ​ ក៏​មិន​ព្រមចុះមកដែរ ។

កម្លាំង​សម្ត្ថកិច្ច​និង​ពលរដ្ឋ​ឡើង​ជួយ​ចាប់​ឱ្យ​ចុះ​មក ក៏​មិន​ព្រម​ចុះ ហើយ​ក៏​បាន​​លែង​ដៃ​លោត​ចុះ​មក​ដី បណ្ដាល​ឱ្យ​មាន​របួស​ផ្នែក​ក្បាល​និង​បាក់ជើង​ឆ្វេង​។

សមត្ថកិច្ច​ក៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ​។

​តាម​ចម្លើយ​បំភ្លឺ​របស់​សា​ម៉ី​ខ្លួន​ផ្ទាល់​គឺ​រូបគេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ