ក្រសួងសុខាភិបាល ប្រកាសពី ករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ ឆាំ្ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល បានប្រកាសពី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល បានប្រកាសពី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងសុខាភិបាល បានប្រកាសពី ករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ ឆាំ្ន ។ មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ។
អ្នកជំងឺមានទីលំនៅក្នុងភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងមានការរាយការណ៍អំពី ករណីមាន់ ទាឈឺ និងងាប់នៅភូមិកើតហេតុខាងលើ ។ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែកនៅ មន្ទីរពេទ្យ និងទទួលការព្យាបាល ថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ។ តាមការសាកសួរ បានបង្ហាញថា នៅផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ និងទា ដែលក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន ដែលកុមារបានលេងនៅជុំវិញ កន្លែងមាន់ទាងាប់នោះ ។
សូមអានព័ត៌មានលម្អិតខាងក្រោមនេះ ៖


ចែករំលែកព័តមាននេះ