ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមថ្ងៃទី៣២៖ ស្នូរផ្ទុះកក្រើកក្រុងតេហេរ៉ង់ និងហ្សេរុយសាឡឹម ខណៈទាហានអ៉ីស្រាអែល ៤នាក់ស្លា.ប់នៅ​លីបង់

4 ម៉ោង មុន

សង្គ្រាមអ៉ីរ៉​ង់់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​គុយ​វ៉ែត​KUNA រាយការណ៍​នា​ថ្ងៃ​ទី​៣១​ មីនា​ ថា អ៉ី​រ៉​ង់​បាន​វាយ​ប្រហារ​ដោយ​ផ្ទាល់​ប្រឆាំង​នាវា​ដឹក​ប្រេង​ធំ​មួយ​របស់​គុយ​វ៉ែត​នៅ​កំពង់​ផែ ​ក្រុង​ឌូ​បៃ ​ប្រទេស​អេ​មី​រ៉ាត់​ អា​រ៉ាប់​រួម…

សង្គ្រាមអ៉ីរ៉​ង់់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​គុយ​វ៉ែត​KUNA រាយការណ៍​នា​ថ្ងៃ​ទី​៣១​ មីនា​ ថា អ៉ី​រ៉​ង់​បាន​វាយ​ប្រហារ​ដោយ​ផ្ទាល់​ប្រឆាំង​នាវា​ដឹក​ប្រេង​ធំ​មួយ​របស់​គុយ​វ៉ែត​នៅ​កំពង់​ផែ ​ក្រុង​ឌូ​បៃ ​ប្រទេស​អេ​មី​រ៉ាត់​ អា​រ៉ាប់​រួម ​តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ឡើយ​ ។

នាវា​ដឹក​ប្រេង​ឈ្មោះ​AL SALMI នោះ​បាន​បញ្ចូល​ប្រេង​ពេញ​រួច​ហើយ ពេល​រង​ការ​វាយប្រហារ​។ ការ​វាយប្រហារ​នោះ​ បណ្ដាល​ឲ្យ​ខូច​សំបក​នាវា​ និង​មាន​ភ្លើង​ឆាបឆេះ ជាមួយ​គ្រោះថ្នាក់​បំពុលបរិស្ថាន​ដោយ​ប្រេង​អណ្ដែត​ក្នុង​ដែនទឹក​ជុំវិញ​។ អាជ្ញាធរ​ក្រុង​ឌូ​បៃ​អះអាង​តាម​បណ្ដាញ​សង្គម​X​ថា នាវា​ដឹក​ប្រេង​គុយ​វ៉ែត​នោះ​ រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​គ្រឿងក្នុង​ដែនទឹក​ក្រុង​ឌូ​បៃ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ដែល​ក្រោយមក​ត្រូវ​បាន​ពន្លត់​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​បន្ត​ធ្វើ​ព្យុះ​ភ្លៀង ក្នុង​សង្គ្រាម​ប្រឆាំង​អ៉ី​រ់ង់​ នា​ថ្ងៃ​ទី​៣០
​មីនា​ បាន​គំរាម​អ៉ី​រ៉​ង់​ថា និង​កម្ទេច​កោះ​KHARG ជាទី​តាំង​ប្រេង​សំខាន់​ជាងគេ​បំផុត​របស់​អ៉ី​រ៉​ង់ ប្រសិនបើ​ច្រក​សមុទ្រ​ហ័​រ​មូស​មិន​ត្រូវ​បាន​បើក​វិញ​ទេ​នោះ និង​ប្រសិនបើ​ការ​ចរចា​មិន​សម្រេច​បាន​លទ្ធផល​ដោយ​ឆាប់រហ័ស​ ។

ពុំ​មាន​ភាព​ស្ងប់ស្ងាត់​ឡើយ ក្នុង​តំបន់ ម​ជ្ឈឹ​ម​បូព៌ា មក​ដល់​ថ្ងៃ​ទី​៣២​នៃ​សង្គ្រាម ដោយ​ស្នូរ​ផ្ទុះ​នានា​លាន់ឮ​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ​និង​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ នា​ព្រឹក​ថ្ងៃ​ទី​៣១​ មីនា​ ។ កងទ័ព​អ៉ី​ស្រា​អែ​ល​ក៏​ប្រកាស​ផង​ដែរ ពី​ការ​ស្លាប់​ទាហាន​ខ្លួន​៤​នាក់ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងត្បូង​លី​បង់​ជាមួយ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​សម្ព័ន្ធ​មិ​ត្តអ៉ី​រ៉​ង់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ