ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​មិន​ទាន់​អាច​យាង​ត្រឡប់​មក​មាតុប្រទេស​បាន​នៅឡើយ​

3 ម៉ោង មុន

ក្រសួងព្រះបរមរាជវាំង​បាន​ប្រកាស ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​មិន​ទាន់​អាច​យាង​និវត្តន៍​មក​កម្ពុជា​បាន​នៅឡើយ​ទេ…

ក្រសួងព្រះបរមរាជវាំង​បាន​ប្រកាស ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​មិន​ទាន់​អាច​យាង​និវត្តន៍​មក​កម្ពុជា​បាន​នៅឡើយ​ទេ ។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ល្អិតល្អន់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​ព្រះរាជ​សុខភាព​ថ្វាយ​ព្រះករុណា នៅ​ពុំ​ទាន់​បាន​ចប់​សព្វគ្រប់​នៅឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ព្រះ​អង្គ​នៅ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន ដែល​ត្រូវ​តាមដាន​ពិនិត្យ និង​ព្យាបាល​បន្ត​ទៀត ហើយ​តាម​វេជ្ជបញ្ជា​ក្រុម​គ្រូពេទ្យ​ចិន​តម្រូវ​ឲ្យ​ព្រះ​អង្គ​គង់​ប្រថាប់​បន្ត​មួយ​រយៈ​ទៀត​នៅ​ទីក្រុង​ប៉េ​កាំ​ង ។

ព្រះមហាក្សត្រ និង ព្រះរាជ​មាតា បាន​យាង​ចាក​ចេញពី​កម្ពុជា ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ