ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរភាពមិនអាចបំភ្លេចបាន ៖ ពេទ្យយោធាជួរមុខដែលតស៊ូការពារទឹកដីពីសត្រូវឈ្លានពានទទួលបានការសង្គ្រោះ និងរង្វាន់លើកទឹកចិត្ត

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា តែង​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​កងទ័ព​កម្ពុជា ។​នេះ​បើ​យោង​តាម​ផេ​ក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោបាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ។ ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា តែង​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​កងទ័ព​កម្ពុជា ។​នេះ​បើ​យោង​តាម​ផេ​ក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ
បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង «​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​» និង «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​» បាន​ណែនាំ​ឱ្យ​ក្រុម​គ្រូពេទ្យ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នាំ​វីរ​កងទ័ព​ជួរ​មុខ​ឈ្មោះ «​ហ៊ីង ចាន់​ណេ​រ៉េ​ត​» ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​ពេទ្យ​យោធា មាន​បញ្ហា​សុខភាព​ក្នុង​ពេល​ប្រយុទ្ធ​ការពារ​ពី​សត្រូវ​ឈ្លានពាន នៅ​ខេត្តព្រះវិហារ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្នុង​ទឹកចិត្ត​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់​បំផុត «​សម្តេច​ធិ​បតី​» និង «​លោក​ជំទាវ​បណ្ឌិត​» ថែម​ទាំង​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រូពេទ្យ​នាំ​យក​ម៉ូតូ​ចំនួន​មួយ​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​«​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​» និង «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​» ជូន​ដល់​វីរ​កងទ័ព «​ហ៊ីង ចាន់​ណេ​រ៉េ​ត​» ដែល​នេះ​គឺជា​ការ​លើកទឹកចិត្ត​ចំពោះ​ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់​របស់​វីរ​កងទ័ព​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​សៀម​ឈ្លានពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ