ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្មសាលា​បឋម​សិក្សា​បន្ទាយ​មាន​ឫទ្ធិ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

4 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សោក​នា​.​ដ​កម្ម​សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឫទ្ធិ…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សោក​នា​.​ដ​កម្ម​សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឫទ្ធិ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​មា​នទី​តាំងនៅ​ជិត​ច្រក​បឹង​ត្រកួន បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥​។

សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ គឺ​មាន​រយៈពេល​១២ ថ្ងៃ​ហើយ​ដែល​យោធា​បា​ម​បាញ់ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ ទី​៥ ។

ជាក់ស្តែង​លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​ថា ៖ យោធា​ថៃ​បាន​បន្ត​ការ​ឈ្លានពាន​យ៉ាង​គឃ្លើន​មក​លើ​ទឹកដី​កម្ពុជា មក​ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ ជា​ថ្ងៃ​ទី​១១ នៃ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​របស់​យោធា​ថៃ ។ ពួក​គេ​មិន​ត្រឹមតែ​បើក​ការ​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា​ដែល​ឈរ​ការពារ​អ​ធិ​តេ​យ្យ​និង​បូរណភាព​ដែនដី​កម្ពុជា​ទេ ថែម​ទាំង​យក​ជន​ស៊ី​វិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​គោលដៅ​ទៀត ។

របាយការណ៍ ៖ ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ យោធា​ថៃ​បន្តសកម្មភាព​ឈ្លានពាន​កម្ពុជា​យ៉ាង​គឃ្លើន ហើយ​ទីតាំង​ស៊ី​វិល​ជា​គោលដៅ​វាយប្រហារ​ផង​ដែរ​, រយៈពេល​១១ ថ្ងៃ​ជន​ស៊ី​វិល​ស្លា​.​ប់ ១៨ នាក់ និង​របួស ៧៨​នាក់ ។


សូម​គូសបញ្ជាក់​ផង​ដែរ​ថា គិត​រហូត​មក​ដល់​ម៉ោង​នេះ វីរ​កងទ័ព និង​វីរ​នគរបាល​កម្ពុជា​បាន​នឹង​កំពុង បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ