ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លា.ក់គ្រា.ប់បែ.កចំនួន ២គ្រា.ប់នៅក្រុងប៉ោយប៉ែត

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ក្រសួងការពារជាតិ បាន​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន​២​គ្រាប់ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក…

រាជធានី​ភ្នំពេញ​៖ ក្រសួងការពារជាតិ បាន​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន​២​គ្រាប់ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ជំទាវ ម៉ា​លី សុជាតា បាន​លើក​ឡើង​ពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បន្ត​ធ្វើ​សកម្មភាព​វា​.​យ​ប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ថា​នៅ​ម៉ោង​១១:០៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទ​ម្លា​.​ក់​គ្រា​.​ប់​បែ​.​ក​ចំនួន ២​គ្រាប់​ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា ទោះបីជា​មានការ​ទ​ម្លា​.​ក់​គ្រាប់បែក​ក្តី​ក៏ កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ