ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​រាត្រី​ ឃើញ​តាម​ផ្ទះ​និង​​តាមផ្លូវ​ មាន​ភ្លើង​ មាន​ចរាចរណ៍​មមារ​ញឹក

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់​វិ​វ​ឌ្ឍ​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ ។ នៅ​ពេល​រាត្រី គេ​ឃើញ​តាម​ផ្ទះ​និង​តាម​ផ្លូវ ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា មាន​ភ្លើង​ចម្រុះ​ពណ៌…

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហាក់​វិ​វ​ឌ្ឍ​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ ។ នៅ​ពេល​រាត្រី គេ​ឃើញ​តាម​ផ្ទះ​និង​តាម​ផ្លូវ ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា មាន​ភ្លើង​ចម្រុះ​ពណ៌ ។ ការ​កត់សម្គាល់​នេះ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ។

នៅ​ពេល​រាត្រី បើ​ក្រឡេក​មើល​តាម​ផ្ទះសម្បែង​ពលរដ្ឋ គេ​ឃើញ​បើកភ្លើង​ព្រោងព្រាត​និង​ភ្លើង​បំភ្លឺ​ពេញទី​ក្រុង និង​តាម​ដងផ្លូវ​ឃើញ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅ​មក​និង​លក់ដូរ​ជា​ធម្មតា ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន​ដែល​គ្រប់​គ្នា​ភ័យ​ខ្លាច​ហើយ​អ្នកខ្លះ​ក៏​បាន​នាំ​គ្នា​ភៀសខ្លួន ។

តាម​ផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ឃើញ​មាន​អាជីវករ​ចូល​លក់​ប្រមាណ​ជា​៧០​ភាគរយ និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​វិល​ត្រឡប់​ចូល​លំនៅ​ឋាន​វិញ​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ប្រកប​រកស៊ី​ជា​ធម្មតា ។

គួរ​រំឭក​ថា ក្រោយ​ពី​ទាហាន​សៀម​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​នៅ​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយ​មានជ័យ ព្រមទាំង​ប្រើប្រាស់​យន្តហោះ​F-១៦ ទម្លាក់​គ្រាប់បែក និង​បាញ់​គ្រាប់​ផ្លោង​ចូល​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​និង​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន​ទៅ​រក​កន្លែង​សុវត្ថិភាព ។

ពេល​នេះ គេ​ឃើញ​ពួក​គាត់​វិល​ត្រឡប់​មក​វិញ​ជា​បណ្ដើរ​ៗ ហើយ ហើយ​ក៏​មាន​ភាព​អ៊ូអរ​ចង់​វិល​ទៅ​រក​ដូច​សភាព​ដើម​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ