ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ថ្មី​របស់​អ៊ុយ​ក្រែន​អ​នុញ្ញាត​ឱ្យ​អ្ន.ក​ទោ.ស​ក៏​មាន​សិទ្ធិ​ធ្វើ​ទាហានដែរ​

2 ខែ មុន

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត​ ច្បាប់​ដ៏​ចម្រូង​ចម្រាស​របស់​អ៊ុយ​ក្រែន​ពាក់​ព័ន្ធ​នឹង​កំណែន​កង​ទ័ព​បាន​ចូល​ជា​ធរមាន​ហើយ។ ច្បាប់​នេះ​អនុវត្ត​​​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​​​ទទួល​រង​ការ​វាយ​ប្រហារ​​នៅ​សមរភូមិ​ខាគីវ​ និង​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​ត្រូវ​ការ​ជ្រើស​រើស​កង​ទ័ព​ថ្មី​ៗ​​ដើម្បីទប់​ទល់​នឹង​ការ​វាយ​ប្រហារ​​ជា​ទូទៅ​។ គេ​បារម្ភ​ថា​​​​​រុស្ស៊ី​​អាច​នឹង​វាយ​ចូល​​ទី​ក្រុង​​ខាគីវ​ទោះ​បី​លោក​ពូទីន​ថា​រុស្ស៊ី​គ្មាន​ផែន​ការ​គ្រប់​គ្រង​ទី​ក្រុង​ធំ​លំដាប់​ទី២​​នេះ​​ក៏​ដោយ​។ ច្បាប់​ថ្មី​នេះ​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយ​ស្រួល​ជ្រើស​រើស​ទាហាន​។ ច្បាប់​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​យោធិន​ផង​ដែរ​ដូច​ជា​ប្រាក់​បំប៉ន​បេសក​កម្ម​ ឬ​រហូត​ដល់​ផ្ដល់​ប្រាក់​ឱ្យ​យោធិន​ទិញ​បាន​ផ្ទះ​រស់​នៅ​ ឬ​ឡាន​សម្រាប់​ជិះ​ថែម​ទៀត​ផង​។…

ទី​ក្រុង​កៀវ៖ នៅ​ទី​បំផុត​ ច្បាប់​ដ៏​ចម្រូង​ចម្រាស​របស់​អ៊ុយ​ក្រែន​ពាក់​ព័ន្ធ​នឹង​កំណែន​កង​ទ័ព​បាន​ចូល​ជា​ធរមាន​ហើយ។ ច្បាប់​នេះ​អនុវត្ត​​​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​​​ទទួល​រង​ការ​វាយ​ប្រហារ​​នៅ​សមរភូមិ​ខាគីវ​ និង​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​ត្រូវ​ការ​ជ្រើស​រើស​កង​ទ័ព​ថ្មី​ៗ​​ដើម្បីទប់​ទល់​នឹង​ការ​វាយ​ប្រហារ​​ជា​ទូទៅ​។ គេ​បារម្ភ​ថា​​​​​រុស្ស៊ី​​អាច​នឹង​វាយ​ចូល​​ទី​ក្រុង​​ខាគីវ​ទោះ​បី​លោក​ពូទីន​ថា​រុស្ស៊ី​គ្មាន​ផែន​ការ​គ្រប់​គ្រង​ទី​ក្រុង​ធំ​លំដាប់​ទី២​​នេះ​​ក៏​ដោយ​។

ច្បាប់​ថ្មី​នេះ​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយ​ស្រួល​ជ្រើស​រើស​ទាហាន​។ ច្បាប់​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​យោធិន​ផង​ដែរ​ដូច​ជា​ប្រាក់​បំប៉ន​បេសក​កម្ម​ ឬ​រហូត​ដល់​ផ្ដល់​ប្រាក់​ឱ្យ​យោធិន​ទិញ​បាន​ផ្ទះ​រស់​នៅ​ ឬ​ឡាន​សម្រាប់​ជិះ​ថែម​ទៀត​ផង​។ ដល់​ពេល​អ៊ុយ​ក្រែន​លេង​ដៃ​ធំ​ដល់​ថ្នាក់​ហ្នឹង​ពេក ក្រុម​អ្នក​វិភាគ​​កំពុង​តែ​បារម្ភ​ថា​មិន​ដឹង​ថា​អនុ​វត្ត​បាន​​ឬ​អត់​។​​

ក្រុម​អ្នក​តំណាង​រាស្ត្រ​ដែល​តាក់​តែង​ច្បាប់​នេះ​ធ្លាប់​ពន្យារ​ពេល​នៅ​ត្រាំ​ត្រែង​អស់​ជា​ច្រើន​ខែ​មក​ហើយ​ ហើយ​ទើប​តែ​អនុ​ម័ត​ចេញ​រួច​កាល​ពីពាក់​កណ្ដាល​ខែ​មេសា​កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ​។ ពោល​គឺ​អនុម័ត​១​​សប្ដាហ៍​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ចុះ​អាយុ​របស់​បុរស​ដែល​ត្រូវ​បំពេញ​កាតព្វ​កិច្ច​យោធា​។ កាល​ពី​មុន​កំណត់​ថា​អាយុ​២៧​ឆ្នាំ​ ឥឡូវ​នេះ​បញ្ចុះ​មក​នៅ​អាយុ​២៥​ឆ្នាំ​វិញ​។​

​វា​ជា​សញ្ញា​បង្ហាញ​ថា​អ៊ុយ​ក្រែន​បាន​បាត់​បង់​កង​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់​ និង​​​កំពុង​ត្រូវ​ការ​កម្លាំង​ជា​បន្ទាន់​ព្រោះ​មិន​ទាន់​ដឹង​ថា​តើ​សង្គ្រាម​នឹង​ចប់​នៅ​ពេល​ណា​ទេ​។ ចរ​ចា​ចេះ​តែ​បាន​ហើយ​ ឱ្យ​តែ​យល់​ព្រម​តាម​លក្ខ​ខណ្ឌ​របស់​លោក​ពូទីន​។ ប៉ុន្តែ​អ្នក​សម្រេច​ចិត្ត​​​នៅ​ក្នុង​រឿង​នេះ​មិន​មែន​តែ​អ៊ុយ​ក្រែន​ម្នាក់​ឯង​ទេ​។​ រឿង​ហ្នឹង​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​របស់​ទ្វីប​អឺរ៉ុប​ទាំង​មូល​។ ​

ថ្មី​ៗ​នេះ លោក​ហ្សេឡិន​ស្គី​ក៏​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​២​ផ្សេង​ទៀត​។ ទី១-​ច្បាប់​​អនុញ្ញាត​ឱ្យ​អ្នក​ទោស​ក៏​មាន​សិទ្ធិ​ធ្វើ​ទាហាន​ដែរ​ និង​ទី​២-​ច្បាប់​ពិន័យ​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក​ណា​ដែល​គេច​ចេញ​ពី​កាតព្វ​កិច្ច​យោធា​ត្រូវ​ជាប់​ពិន័យ​ច្រើន​ជាង​មុន​៥​ដង​។ ការ​អនុ​ញ្ញាត​ឱ្យ​អ្នក​ទោស​ធ្វើ​ទាហាន​គឺ​យក​ស្ទីល​តាម​រុស្ស៊ី​។ រុស្ស៊ី​អនុវត្ត​វិធី​នេះ​តាំង​ពី​ជំនាន់​ទាហាន​ស៊ី​ឈ្នួល​របស់​ក្រុ​មហ៊ុន​វ៉ាក​ណឺ​គ្រុប (Wagner Group) ដែល​មាន​មេ​ធំ​ឈ្មោះ​ព្រីហ្គោហ្ស៊ីន​ស្លាប់​ដោយ​សារ​ការ​ធ្លាក់​យន្ត​ហោះ​។

ក្រោយ​មក​ទៀត​ រុស្ស៊ី​ក៏​ចែង​ជា​ច្បាប់​តែ​ម្ដង​ដើម្បី​ផ្ដល់​សិទ្ធិ​​ឱ្យ​អ្នក​ទោស​ធ្វើ​ទាហាន​។ សម្រាប់​អ៊ុយ​ក្រែន​ ដោយ​សារ​តែ​ចំនួន​កង​ទ័ព​កំពុង​ខ្សត់​ខ្សោយ​ ដូច​នេះ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​វិធី​នេះ​។ ដូច្នេះ ច្បាប់​របស់​អ៊ុយ​ក្រែន​ដែល​ទើប​តែ​អនុម័ត​ថ្មី​ៗ​នេះ​ហាក់​ដូច​ជា​មាន​លក្ខណៈ​ចម្រូង​ចម្រាស និង​ប្លែក​ៗ​​​។ គោល​ដៅ​ធំ​តែ​១​គត់​គឺ​​អូស​ទាញ​មនុស្ស​ប្រុស​ឱ្យ​​កាន់​អាវុធ​ប្រយុទ្ធ​ត​តាំង​នឹង​កង​ទ័ព​រុស្ស៊ី​​ទោះ​ដោយ​​វិធី​បង្ខំ​​, ដោយ​​វិធី​លើក​ទឹក​ចិត្តតាម​រយៈ​​លុយ​កាក់ និង​ដោយ​វិធី​លើក​មុខ​មាត់​ទណ្ឌិត​ដែល​មាន​ទោស​ពៃរ៍​ដើម្បី​ឱ្យ​ពួក​គេ​មាន​កិត្តិ​យស​ឡើង​វិញ​។ បើ​ទុក​ជា​ស្លាប់​នៅ​​លើ​សមរភូមិ​ក៏​ស្លាប់​ដើម្បី​ស្រោច​ស្រង់​ជាតិ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ