ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១២ថ្ងៃហើយ! បំបែកសំណុំរឿងឃា.តកម្ម ចិន​ចា.ក់​សម្លា.ប់ចិនក្នុងសណ្ឋាគារ​ គេចខ្លួនដល់ខេត្តកំពត

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ទីបំផុត សំណុំរឿងឃាតក.ម្មដែលជនសង្ស័យជាឃាតករ​បានជិះរថយន្តចូលទៅធ្វើស

ខេត្តព្រះសីហនុ ៖ ទីបំផុត សំណុំរឿងឃាតកម្មដែលជនសង្ស័យជាឃាតករ​បានជិះរថយន្តចូលទៅធ្វើសកម្មភាព ចាក់សម្លាប់ជនរងគ្រោះជាតិចិនម្នាក់ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ និងនគរបាលខេត្តកំពត ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជនដៃដល់ជាជនជាតិចិនដូចគ្នា ។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានប្រគល់ឱ្យទៅកម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។ ជនសង្ស័យមានឈ្មោះ TIAN WENXIANG ភេទប្រុស អាយុ៣៩ ឆ្នាំ ជាជនជាតិចិន មុខរបរ រកស៊ី និងទីលំនៅ មិនពិតប្រាកដ ។

សូមជម្រាបថា ៖ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ មានករណីអំពើឃាតកម្មមួយ ដែលបង្កឡើងដោយជនសង្ស័យម្មាក់ បានជិះរថយន្ត១​គ្រឿង ម៉ាកGS៣០០ ពណ៌ស ទៅឈប់នៅ មុខសណ្ឋាគារ ហាយជឺកាង ផ្លូវប៉ូឡូវៃ ភូមិលេខ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយជនសង្ស័យបានចេញពីរថយន្តដើរសំដៅឡើងទៅជាន់ទី៣ ចូលបន្ទប់លេខ៣០២ ធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនសង្ស័យចុះមកវិញឡើងជិះរថយន្ត ជិះគេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ CHENG GUI YANG ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រោយកើតមានអំពើឃាតកម្មនេះ ក្រោមការបញ្ជាដឹកនាំ​ពី​ឯកឧត្តមឧត្តមសេនីយ៏ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវីធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញផែននគរបា លព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តែរយៈ ពេល១២ថ្ងៃ រហូតឈានដល់ការបំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំព​ត ដែលជនជាឃាតករបានរត់គេចខ្លួនទៅទីនោះ ។

បើតាមការបង្ហើបឱ្យដឹងបឋមថា អំពើឃាតកម្មនោះ ពាក់ព័ន្ធ គំនុំផ្ទាល់ខ្លួនរវាងជនសង្ស័យ និងជនរងគ្រោះ អាចបណ្ដាលមកពី ភាពមិនស្មោះត្រង់ ក្នុងមុខរបរ រកស៊ី ជាមួយគ្នា ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញផែនព្រហ្មទណ្ឌធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះ តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ