ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ជនជាតិ​ប៉ា​គី​ស្ថាន​២នាក់ ចាប់​ជនជាតិ​ឥណ្ឌា បង្ខាំ.ង​​ជម្រិ.ត​ទារប្រាក់​២​ម៉ឺន​ដុល្លារ​

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ បាន​បំបែកសំណុំរឿង និង​ឃាត់ខ្លួន​ជនជាតិ​ប៉ា​គី​ស្ថាន​២ នាក់ ចាប់​ជនជាតិ​ឥណ្ឌា បង្ខាំង​ទុក​ដោយ​ខុសច្បាប់ ក្នុង​គោលបំណង​ជម្រិត​ទារប្រាក់​២ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ពាក់ព័ន្ធ​ករណី អំពើ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ (​យក​ក្រណាត់​ចងដៃ​ជើង រុំ​មាត់ និង​ភ្នែក វាយដំ ទុក​នៅ​ក្នុង​បន្ទប់​ខុន​ដូរ​) នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​១៩០៧ ជាន់​ទី​១៩ នៃ​ខុន​ដូរ​«​ឌឹ​ហ្គា​ឌិន​រី​ស៊ី​ឌិន​ស៊ី​» ផ្លូវ​១៩៨៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ឃាត់ខ្លួន ៖
ម្នាក់​ឈ្មោះ SABTAIN BIN NASIR ភេទ​ប្រុស អាយុ​៣២ ឆ្នាំ និង​ម្នា​ក់​ឈ្មោះ SYED ALI HUSSAIN ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន មុខរបរ ទេសចរណ៍ មក​ស្នាក់​នៅ​ខុន​ដូរ​«​ឌឹ​ហ្គា​ឌិន​រី​ស៊ី​ឌិន​ស៊ី​» ផ្លូវ​១៩៨៤ ភូមិ​.​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​២ នាក់​ដែរ ៖ ម្នាក់​ឈ្មោះ MAHAMAMD SAAD ភេទ​ប្រុស អាយុ​២៣ ឆ្នាំ និង​ម្នាក់​ឈ្មោះ SUJIT KUMAR ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិ​ឥណ្ឌា ជនជាតិ​ឥណ្ឌា ដូច​គ្នា ។

តាម​ការ​បំភ្លឺ​របស់​ជនរ​គ្រោះ​ឈ្មោះ MOHAMMAD SAAD ជនជាតិ​ឥណ្ឌា ឲ្យ​សមត្ថកិច្ច​ថា រូបគេ​ចូល​មក​ប្រទេស​កម្ពុជា លើក​ដំបូង​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ គោលបំណង​មក​រក​ការងារ​ធ្វើ ។

ប​ច្ចុ​ប្បប​ន្ន​ស្នាក់​នៅ​អគារ​ខុន​ដូរ The Garden Residency ជាន់​ទី​១៩ បន្ទប់​លេខ​១៩០៧ ស្ថិត​នៅ​ផ្លូវ​លេខ​១៩៨៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ចូល​ស្នាក់​នៅ​កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤)​។ អំឡុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា បាន​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​កម្មករ​សំណង់​ចល័ត ទទួល​បាន​ប្រាក់​ចំនួន​២០ ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ថ្ងៃ (​ធ្វើការ​គិត​ជា​ថ្ងៃ​) ។ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ជួប​ជនជាតិ​ប៉ា​គី​ស្ថាន ចំនួន​៣នាក់ ៖

១-​ឈ្មោះ SHAH SYED ALI HUSSAIN  (​ឈ្មោះ​ហៅ​ក្រៅ ALI) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ
២-​ឈ្មោះ​  SABTAIN BIN NASIR ភេទ​ប្រុស អាយុ​៣២ ឆ្នាំ និង​៣​ឈ្មោះ SHERRY (​ឈ្មោះ​ហៅ​ក្រៅ​) នៅ​ភោ​ជនី​ដ្ឋា​ន​ឥណ្ឌា​មួយ​កន្លែង​មិន​ចាំ​ឈ្មោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ពិភាក្សា​គ្នា​បើក​ភោជនីយដ្ឋាន​ឥណ្ឌា នៅ​រាជធានី​ភ្នំពេញ ។ លុះដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ បាន​មក​ស្នាក់​នៅ​ជុំ​គ្នា​ក្នុង​អគារ​ខុន​ដូរ​ខាងលើ គោលបំណង ដើម្បី​ស្វែងរក​ទីតាំង​បើក​ភោជនីយដ្ឋាន​ឥណ្ឌា ជាមួយ​ជនជាតិ​ប៉ា​គី​ស្ថាន ទាំង​០៣​នាក់​នេះ ។

ជន​រង​គ្រោះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​ឆ្នាំ​ដដែល បក្សពួក​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំង​៣​នាក់ បាន​ចាក់សោរ​ទ្វារ​បន្ទប់​រូបគេ និង​ជនជាតិ​ឥណ្ឌា​ម្នាក់​ទៀត​ឈ្មោះ SUDIT KUMAR ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មិន​ឱ្យ​ចេញ​ក្រៅ ហើយ​ដកហូត​លិខិតឆ្លងដែន​ចំនួន​០២​ច្បាប់ ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង លុយ​ចំនួន​៨០០ ដុល្លារ​អា​មេ​រិ​ក ក្ន​ង​មួយ​នាក់ សរុប ១៦០០ ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​ចង វាយដំ និង​ជម្រិត​ទារប្រាក់​មួយ​នាក់​ចំនួន​១០ ០០០ ដុល្លារ​អា​មេ​រិ​ក សរុប​២ នាក់ ២០ ០០០ ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ នៃ​ការ​ដោះ​លែង ។​ ​

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ ពេល​ដែល​ជនសង្ស័យ​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំង​៣​នាក់​មិន​នៅ រូបគេ​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ ក្រោយមក​ក៏​មាន​បុគ្គលិក​ខុន​ដូរ​ខាងលើ បើកទ្វារ​បន្ទប់ និង​បា​នប​ញ្ចូ​ន​ពួក​គេ​ទាំង​០២​នាក់ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី យ​សមត្ថកិច្ច​ក៏​បាន​នាំ​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តែ​ម្តង ។

ជនសង្ស័យ​ទាំង​២ នាក់ សមត្ត​កិច្ច​រៀបចំ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំនូ​ង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ