សំណល់សំណាញ់នេសាទអស់តម្លៃអាចច្នៃជាវត្ថុអនុស្សាវរីយលក់បានលុយ
- ភ្នំពេញ
សំណល់នៃសំណាញ់នេសាទចាស់ៗលែងមានតម្លៃហើយដែលគេបោះចោល បង្កបញ្ហាដល់សត្វសមុទ្រត្រូវបានគេដឹងថា អាចយកទៅច្នៃធ្វើជារបស់របរវត្ថុអនុស្សាវរីយលក់បានលុយ ។ នេះគឺជាការអះអាងរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ។

អង្គការនេះ បានអះអាងថា សំណល់នៃសំណាញ់នេសាទគេឈប់ប្រើប្រាស់រហូតដល់ទៅ ៥៧៧គីឡូក្រាម ត្រូវបាននាំយកកែច្នៃទៅជាផលិតផលដ៏មានតម្លៃប្រមាណជា១៥ប្រភេទ រួមមាន កាបូប ខ្សែដៃ ខ្សែក ក្រវិល និងផលិតផលផ្សេងៗទៀតជាច្រើន។
វត្ថុទាំងនោះជាគំនិតផ្តួចផ្តើមកាត់បន្ថយបញ្ហាការបោះចោលឧបករណ៍នេសាទឈប់ប្រើប្រាស់ចូលទៅក្នុងសមុទ្រ ដែលបំផ្លាញធនធានសមុទ្រ ហើយបង្កើតចំណូលដល់សហគមន៍នៅក្នុងមូលដ្ឋាន ។

ចែករំលែកព័តមាននេះ