អ្នកលក់ចាប់ហួយបញ្ចូលសាំងដាក់ដប ក្បែរចង្ក្រានបាយ ក្លាយជាគ្រោះផ្អើលអ្នកភូមិ
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីអគ្គីភ័យឆាបឆេះតូបលក់សាំងដាក់ដប និងអីវ៉ាន់ចាប់ហួយមួយកន្លែង
ខេត្តសៀមរាប ៖ មានករណីអគ្គីភ័យឆាបឆេះតូបលក់សាំងដាក់ដប និងអីវ៉ាន់ចាប់ហួយមួយកន្លែង
ខេត្តសៀមរាប ៖ មានករណីអគ្គីភ័យឆាបឆេះតូបលក់សាំងដាក់ដប និងអីវ៉ាន់ចាប់ហួយមួយកន្លែង បណ្ដាលឱ្យស្ត្រីជាម្ចាស់តូបរងរបួសធ្ងន់ ខណៈជនរងគ្រោះបញ្ចូលសាំងដាក់ដប និងមានចង្ក្រានហ្គាសនៅជិតផង ទើបបង្កឱ្យមានការឆាបឆេះ និងភ្ញាក់ផ្អើលដល់អ្នកភូមិរត់មកជួយតែម្តង ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ ឯក រង លីហេង អធិការនគរបាលស្រុកជីក្រែង បានឱ្យដឹងនៅវេលាម៉ោង៨និង៤៨ នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ នេះថា ម្ចាស់តូបរងគ្រោះឈ្មោះ លី ណេត ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុកជីក្រែងបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានវាល់សាំងដាក់ដបលក់ ហើយមានចង្ក្រានដាំបាយនៅក្បែរផងនោះ ទើបធ្វើឱ្យឆាបឆេះជនរងគ្រោះរលាកពេញខ្លួន បណ្ដាលឱ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។ ប៉ុន្តែករណីឆេះនេះមិនបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិទេ គឺដោយសារប្រជាពលរដ្ឋជួយពន្លត់ទាន់ ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមនៅឡើយ ៕
ចែករំលែកព័តមាននេះ