ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ប្រមាណ​៨​គ្រាប់ បា.ញ់​តដៃ​សមត្ថកិច្ច​ក្នុង​ការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​ខ្មាញ់​កាំភ្លើង នៅ​ខាងលិច​ផ្សារ​សាំ​ហាន់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា មានការ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់ ចំនួន​២​លើក ប្រមាណ​៨​គ្រាប់ ក្នុង​ការ​បាញ់​តដៃ​គ្នា​រវាង​សមត្ថកិច្ច និង​ជនសង្ស័យ នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង…

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា មានការ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់ ចំនួន​២​លើក ប្រមាណ​៨​គ្រាប់ ក្នុង​ការ​បាញ់​តដៃ​គ្នា​រវាង​សមត្ថកិច្ច និង​ជនសង្ស័យ នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បណ្តាល​អោយ​បុរស​ម្នាក់​រង​បួស​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ។

តាម​របាយការណ៍​បានអោយ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​ប្រមាណ​១៧​និង​៥៥​នាទី កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ទ្ធ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ ស្ថិត​នៅ​ផ្លូវ​៦២​អ៊ែ ក្រុម​ទី​៥ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ធ​ឫស្សី​កែវ ។

ក្នុង​ប្រតិបត្តិការ​នេះ បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ផ្ទុះអាវុធ ចំនួន​ពីរ​លើក ប្រហែល​០៨​គ្រាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ដកហូត​បាន​អាវុធ​ខ្លី​១​ដើម ម៉ាក K54 ។

បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ខ្មាញ់​កាំភ្លើង​ខាងលើ ជា​បក្ខពួក​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ផ្ទុះអាវុធ បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នៅ​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ។ ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​ម្នាក់​ទៀត ក៏​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ផង​ដែរ នៅ​ខណ្ឌចំការមន ។

គួរ​បញ្ជាក់​ថា «​បើកឡាន​ឈប់​ក្បែរ​ក្មេង​ៗ​លេង​ឈូស រួច​សួរ​ប៉ុន្មាន​ម៉ាត់ ក៏​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់ ផ្អើល​ស្តុ​ប​ច្រកចូល​បឹង​កក់​» កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ បុរស​ជា​ខ្មាន់កាំភ្លើង​ម្នាក់ បាន​ដក​កាំភ្លើងខ្លី បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​រង​របួស ដោយសារ​តែ​ខឹង​ក្មេង​ៗ​លេង​ឈូស សើច​ឌឺដង ខណៈ​ពេល តែ​កំពុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ។

ហេតុការណ៍​ផ្ទុះអាវុធ​បាន​កើតឡើង​នៅ​ស្តុ​ប R3 ច្រកចូល​បឹង​កក់ ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ផ្ទុះអាវុធ បង្ក​អោយរ​បួស សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​ខ្មាន់កាំភ្លើង​ស្នាក់​នៅ និង​បាន​បាញ់​តដៃ​គ្នា​អស់​ជា​ច្រើន​ម៉ោង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​បាន​។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​គេ​ពុំ​ដឹង​ថា ជនសង្ស័យ​ធ្វើ​អ្វី​អោយ​ប្រាកដ​នោះ​ដែរ បានជា​មាន​អាវុធ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ