ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានឈប់ក្បែរក្មេងៗលេងឈូស រួចសួរប៉ុន្មានម៉ាត់ ក៏ដកកាំភ្លើ.ងបា.ញ់ ផ្អើលស្តុបច្រកចូលបឹងកក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដកកាំភ្លើងខ្លីបា.ញ់ជាច្រើនគ្រាប់ត្រូវ​ចំយុវជនម្នាក់ បណ្តាលឱ្យរង

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ត្រូវ​ចំយុវជនម្នាក់ បណ្តាលឱ្យរងរបួស បន្ទាប់ពី​បុរសរូបនោះ​ឈ្លោះជាមួយនារីម្នាក់ រួច​បើករថយន្តមកឈប់ក្បែរក្មេងៗកំពុងលេងឈូស ​និង​ស្រែកសួរក្មេងៗទាំងនោះថា «មុននេះអាណាគេ ជេរអញ?» តែគ្មាននរណាហ៊ានតប ។ បន្ទាប់ពីស្រែកសួររួច បុរស​នោះ​ក៏​ដកកាំភ្លើ.ងខ្លីបា.ញ់សំដៅទៅលើ​ពួកគេដែលកំពុងលេងឈូស ចំនួន​៦គ្រាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ និងគ្រាប់កាំភ្លើងខ្លះទៀត បានហោះទៅទម្លុះជញ្ជាំងស័ង្កសីផ្ទះប្រជាពលរដ្ឋផង​ដែរ។

ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅ​ស្តុប​R3 ច្រកចូលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្មេងៗដែលលេងឈូសនៅក្នុងហេតុការណ៍នោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងលេងឈូសនៅក្បែរច្រកចូលបឹងកក់ ក៏ប្រទះឃើញរថយន្ត១គ្រឿង ម៉ាក​ហាយ​ឡាក់ វីហ្គោ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បានបើកមកឈប់ក្រោមស្តុប R3 កែងផ្លូវបេតុង ខណ្ឌឫស្សីកែវ។

ក្មេងៗទាំងនោះបានបន្តទៀតថា បន្ទាប់ពីឈប់រថយន្ត គេឃើញមាននារីម្នាក់ ចុះពីលើរថយន្តនោះ រួចឈ្លោះប្រកែកទាស់សម្តីជាមួយបុរសម្ចាស់រថយន្ត ហើយក៏ដើរពីកន្លែងឈប់នោះ​ឆ្លងផ្លូវទៅបឹង​កក់​បាត់ទៅ។ មួយសន្ទុះក្រោយមក គេឃើញមានជនមិនស្គាល់មុខម្នាក់ ជិះម៉ូតូប្រភេទ XR ពណ៌ក្រហមខ្មៅ មិនចាំស្លាកលេខ មកឈប់ក្បែររថយន្តនោះ រួចហុចរបស់អ្វីម៉្យាងទៅកាន់ម្ចាស់រថយន្តនោះ។ បន្ទាប់ពីទទួលរបស់នោះហើយ គេឃើញបុរសម្ចាស់រថយន្តនោះ បានបើករថយន្តរបស់គាត់មកឈប់នៅក្បែរក្មេងៗដែលកំពុងលេងឈូស នៅច្រកចូលបឹងកក់ រួចបើកបង្អួចរថយន្ត ហើយស្រែកសួរក្មេងៗទាំងនោះថា «មុននេះអាណាគេ ជេរអញ?» ។ ដោយឃើញបែបនេះ ក្មេងៗទាំងនោះគ្មាននរណាម្នាក់ ហ៊ានតបនោះទេ។

បន្ទាប់ពីស្រែកសួររួច បុរសខាងលើក៏បានដកកាំភ្លើ.ងខ្លីមិនចាំម៉ាក១ដើម បាញ់សំដៅទៅពួកគេដែលកំពុងលេងឈូស ចំនួន​៦គ្រាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ចំត្រគាកពីមុខធ្លុះទៅក្រោយ និងគ្រាប់កាំភ្លើងខ្លះទៀត បានហោះទៅទម្លុះជញ្ជាំងស័ង្កសីផ្ទះប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីបាញ់រួច ជនបង្កបានបើកឡានកាត់តាមក្នុងតំបន់បឹងកក់ដើម្បីគេចខ្លួន ភ្លាមៗនោះ គេឃើញយុវជនដែលរងគ្រោះដោយត្រូវ១គ្រាប់នោះ បានទាញម៉ូតូជិះដេញតាមរថយន្តខាងលើតែម្នាក់ឯងរហូតដល់ផ្លូវកោងក្បែរ រដ្ឋាករទឹកស្វ័យភ្នំពេញ ទើបតាមលែងទាន់ ក៏សម្រេចចិត្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យតែម្ដង។

សូមបញ្ជាក់ថា ជនបង្កបានបាញ់ចេញពីក្នុងរថយន្ត ទើបគ្មានសំបកកាទូសជ្រុះចេញមកក្រៅ រួច​បើករត់បាត់ដោយគ្មានអ្នកតាមថតស្លាកលេខទាន់នោះទេ។

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចចម្រុះខណ្ឌទួលគោក និងអាវុធហត្ថបានចុះមកដល់ទីតាំងខាងលើ ធ្វើការទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ដើម្បីនាំជនរងគ្រោះទៅធ្វើការសាកសួរ និងបន្តស្រាវជ្រាវរកជនបង្ក ដើម្បីអនុវត្តតាមនីតិវិធីនៅពេលក្រោយផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ