ខេត្តបាត់ដំបង ៖ របាយការណ៍បឋមរបស់សមត្ថកិច្ចបានរាយការណ៍ថា អ្នកបើកបរកាណូតចំនួន០២គ្រឿង បានហែលទឹកគេចខ្លួនបាត់ស្រមោល ក្រោយពីបើកបុកគ្មាទាំងកម្រោល បង្កឲ្យមនុស្សម្នាក់បានស្លា.ប់ និង០២នាក់ទៀតរងរបួស កាលពីរសៀលថ្ងៃទី២២ កញ្ញា នៅលើផ្ទៃទឹកតំបន់បឹងទន្លេសាប ត្រង់ចំណុច ភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ។

របាយការណ៍មិនបានលម្អិតអំពីមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយរវាងកាណូត និងកាណូតនេះទេ តែគេនិយាយថា មធ្យោបាយបង្កគ្រោះថ្នាក់លើផ្ទៃទឹកទាំង០២នេះ ជាប្រភេទកាណូតស្មាច់ ។
របាយការណ៍គ្រាន់តែបញ្ជាក់ថា កាណូតស្មាច់ទាំង០២នេះ បានបើកបុកគ្នាទាំងកម្រោល ធ្វើឲ្យរួមដំណើរទាំងសង្ខាងស្លា.ប់០១នាក់ របួស០២នាក់ ។
អ្នករងគ្រោះថ្នាក់ ១ឈ្មោះ យ៉េត សោភា ស្រី អាយុ១៦ឆ្នាំ (ស្លា.ប់) ២ឈ្មោះ យ៉េត ចន្ធូ ស្រី អាយុ២០ឆ្នាំ (រងរបួស) និងជាបងប្អូនបង្កើត និង៣ឈ្មោះ ហេង យ៉ាំងញ៉ឺ ប្រុស អាយុ១៥ឆ្នាំ (រងរបួស)ជាជនជាតិវៀតណាម ។
បើតាមសមត្ថកិច្ចបាននិយាយថា គេមិនស្គាល់អត្តសញ្ញាណអ្នកបើកបរកាណូត បង្កគ្រោះទាំងសងខាងនោះទេ ព្រោះក្រោយបង្កគ្រោះថ្នាក់ពួកគេ បានគេខ្លួនបាត់អស់បន្សល់តែកាណូត និងសាកស.ពជនរងគ្រោះ រួមទាំងអ្នករងរបួសផង ទុកឲ្យសមត្ថកិច្ចដោះស្រាយបន្ត ។ ប៉ុន្តែយ៉ាងណា ពេលនេះ សមត្ថកិច្ចគេអះអាងថា បាន និងកំពុងតាមរកមុខម្ចាស់កាណូតទាំង០២នាក់នោះហើយ ៕
ចែករំលែកព័តមាននេះ