បន្ទាយមានជ័យ ៖ មណ្ឌលអប់រំកែប្រែភ្នំបាក់ មានយុវជនបន្សាបគ្រឿងញៀ.នចំនួន៩៤៥នាក់ ស្រី៥៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឃើញសាច់ញាតិមកសួរសុខទុក្ខ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងសិរីសោភ័ណ ។

ក្នុងឱកាសដែលសួរសុខទុក្ខសំណេះសំណាលឃើញព្រះតេជគុណ ណម យ៉ា ព្រះគ្រូចៅអធិការវត្តអូរប្រាសាទ និងលោក អ៊ិត លឿ អតីតអភិបាលខេត្តបន្ទាយមានជ័យ តាំងពីសម័យរដ្ឋកម្ពុជា និងសាច់ញាតិបានសួរសុខទុក្ខនាំយកគ្រឿងបរិភោគ ជូនដល់យុវជនក្នុងមណ្ឌលមានចំនួន៩៤៥នាក់ ស្រី៥៥នាក់ ។

លោក អ៊ិត លឿ បានប្រសាសន៍ថា ៖ ណែនាំដល់យុវជនទាំងដែលកំពុងទទួលការអប់រំ និងកែប្រែខ្លួនក្នុងមណ្ឌល ធ្វើយ៉ាងណាត្រូវខិតខំទទួលយកការណែនាំល្អ ហើយសង្ឃឹមថា មិនចូលមកជាលើកទី២ ឬ៣ទៀត ក្រោយចេញពីមណ្ឌលវិញ ត្រូវចេះកែខ្លួនអោយក្លាយជាមនុស្សល្អក្នុងសង្គម ដើម្បីខ្លួនឯង និងក្រុមគ្រួសារ ។

លោកផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវស្រលាញ់ខ្លួនជាងមិត្តភក្តិ ព្រោះមិត្តភក្តិខ្លះនាំអោយយើងដើរផ្លូវអាក្រក់ដូចជា ប្រើប្រាស់គ្រឿងញៀ.ននិងជាក្រុមបងតូចបងធំធ្វើអោយសង្គមស្អប់ខ្ពើម ហើយត្រូវជៀសអោយឆ្ងាយ ហើយកែប្រែខ្លួនជាមនុស្សល្អ ។

ព្រះតេជគុណ ណម យ៉ា មានសង្ឃដីកាថា ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្រោយទទួលបានពីបងប្អូនប្រជាពលរដ្ឋបាននាំយកមានគ្រឿងបរិភោគមួយចំនួន មកប្រគល់ជូនមណ្ឌល ដើម្បីអោយបានទទួលអាហារ ហើយប្អូនៗខិតខំប្រឹងប្រែងទទួលការអប់រំណែនាំ ដើម្បីចេញទៅវិញក្លាយជាមនុស្សល្អក្នុងសង្គម និងគ្រួសារទៅពេលអនាគត៕


ចែករំលែកព័តមាននេះ