ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តមណ្ឌលគិរី ចុះជួយប្រជាជនរងគ្រោះទឹកជំនន់នៅ៥ ភូមិ ក្នុងស្រុកកោះញែក

1 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ក្នុងស្រុក​កោះ​ញែក ។

យោង​តាម​លោកស្នងការ ស្រុក​កោះ​ញែក​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​ឥទ្ធិពល​ព្យុះ និង​ទឹកភ្លៀង ។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន​មួយ​ចំនួន​ត្រូវ​បាន​ជន់​លិច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។
ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុងភូមិ​ចំនួន ៥ រួម​មាន​៖
១. ភូមិ​អ​ន្ត្រេះ
២.​ភូមិ​អ​បួន​លើ
៣. ភូមិ​ឈួ​ល
៤. ភូមិ​ស្រែ​សង្គម
៥.​ឃុំ​ស្រែ​ហ៊ុយ

លោកស្នងការ​បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដោយ​ត្រៀមលក្ខណៈ​ជា​និច្ច ដើម្បី​ជម្លៀស​ពួក​គាត់​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​បាន​ទាន់​ពេលវេលា ។

អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ហើយ​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។ កងកម្លាំង​ជួយ​សង្គ្រោះ​ត្រូវ​បាន​បែងចែក និង​កំពុង​បន្ត​ប្រតិបត្តិការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ទាំងអស់​ទទួល​បាន​ជំនួយ​ទាន់​ពេលវេលា និង​ត្រូវ​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ