ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បាន​ហើយ​ធាក់​អត់​ឆេះ​អូស​គេច​ខ្លួ​ច ម្ចាស់​តាម​រក​ឃើញ​ស្រែក​ផ្អើល​ភូមិ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់​ដែល​ទុក​ក្បែរ​ផ្ទះ​ហើយ​ដេក​លង់លក់ លុះ​ពេល​លួច​បាន​សម្រេច​ធាក់​អត់​ឆេះ ។ ពេល​នោះ ជនសង្ស័យ​បាន​ព្យាយាម​អូស​បណ្ដើរ​ចេញ​គេចខ្លួន​ដោយឡែក​ម្ចាស់ ក្រោយ​ពេល​ភ្ញាក់ពីដេក​បាត់​មិនឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​របស់​ខ្លួន​ក៏​តាម​រក ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​អូស​រ៉ឺ​ម៉ក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង របស់​បុរស​អ្នក​ឡើងត្នោត​ម្នាក់​ដែល​ទុក​ក្បែរ​ផ្ទះ​ហើយ​ដេក​លង់លក់ លុះ​ពេល​លួច​បាន​សម្រេច​ធាក់​អត់​ឆេះ ។

ពេល​នោះ ជនសង្ស័យ​បាន​ព្យាយាម​អូស​បណ្ដើរ​ចេញ​គេចខ្លួន​ដោយឡែក​ម្ចាស់ ក្រោយ​ពេល​ភ្ញាក់ពីដេក​បាត់​មិនឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​របស់​ខ្លួន​ក៏​តាម​រក ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​អូស​រ៉ឺ​ម៉ក ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុ​ករ​ណ៍​ខាងលើ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ យ៉​ន ភាព អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ឃ្នង ឃុំ​សំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ក្ន​ង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ដោយឡែក បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឹ​ម៉ក​ឈ្មោះ ផា​ន់ សុខ​ជា អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត មាន​ទីលំនៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​មៅ​ខេត្តព្រៃវែង ។

គាត់​បាន​និយាយ​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ គាត់​បាន​ទុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​នៅ​ចំហៀង​ផ្ទះ បន្ទាប់​មក​ក៏​ចូល​ដេក​ក្នុងផ្ទះ ។

រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកញ្ញា ទើប​ភ្ញាក់​រៀបចំ​ចេញ​ទៅ​ឡើងត្នោត នៅ​ស្រុក​កំណើត​ឯ​ខេត្តព្រៃវែង ក៏​ស្រាប់តែ​បាត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ ដោយសារ​តែ​ធាក់​អត់​ឆេះ ។

បុរស​នេះ បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​បាន​ចេញ​តាម​រក ក៏​ឃើញ​ជនសង្ស័យ​ខាងលើ កំពុង​អូស​បណ្ដើរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​របស់​គាត់​តាម​ផ្លូវ​បេតុង ។ ពេល​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់​បាន រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​ងែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ