ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃតែ១! ជនជាតិវៀតណាម២នាក់ សង្ស័យម្នាក់វង្វេងមកដេកកណ្ដាលវាល ម្នាក់ទៀត​ដួលម៉ូតូស្លា.ប់

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានករណីជនជាតិវៀតណាម២នាក់ កើតហេតុនៅ​២កន្លែងផ្សេងគ្នា ម្នាក់ដេកនៅ

ខេត្តស្វាយរៀង ៖ មានករណីជនជាតិវៀតណាម២នាក់ កើតហេតុនៅ​២កន្លែងផ្សេងគ្នា ម្នាក់ដេកនៅកណ្ដាលវាល ម្នាក់ទៀត​ដួលម៉ូតូស្លាប់បាត់បង់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។

ករណទី១-កើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ​២០២៤ នៅភូមិដើមពោធិឃុំកណ្ដៀងរាយស្រុកស្វាយទាប មានជនជាតិវៀតណាម១នាក់ សង្ស័យវង្វេងប្រជា​ពលរដ្ឋប្រទះឃើញដេកកណ្ដាលវាលបង្ករឱ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យចុះមកពិនិត្យមើល ហើយពេលសមត្ថកិច្ចសួរនាំ ជននេះឆ្លើយថា «ហុងបៀក» ហើយមើលទៅដូចជាស្រវឹងស្រា ឬបែកថ្នាំក៏មិនដឹង ត្រូវបាន​សមត្ថកិច្ចក៏នាំទៅប៉ុស្តិ៍​រដ្ឋបាលឃុំកណ្ដៀងរាយដើម្បីសាកសួរ ថាតើគេមកពីណា មានលិខិតឆ្លងដែនឬអត់។

ករណីទី២-កើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ​២០២៤ ស្ថិតនៅចំណុចខាងកើតស្ពានហាយវ៉េ១០០ម៉ែត្រ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ប្រជាពលរដ្ឋបានប្រទះឃើញបិរស់ម្នាក់ដេកស្លាប់ក្បែរម៉ូតូនៅមាត់ព្រែកទន្លេវ៉ៃគោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវជាតិលេខ១ ឈប់មើលគ្រប់គ្នា។

បើតាមសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យ បានសន្និដ្ឋានជំហានដំបូងថា សពនេះជាជនជាតិ​វៀតណាម មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ១គ្រឿងពាក់ស្លាកលេខ វៀតណាមលេខ66-G1-438.09 បើកបរពីទិសខាងកើតមកលិច លុះមកដល់កន្លែងកើតហេតុ សង្ស័យ ងងុយដេកឬស្រវឹង
ក៏រេចង្កូតម៉ូតូមកស្តាំ ក៏បុកបង្គោលថ្មសញ្ញាចរាចរណ៍បាក់ហើយម៉ូតូខ្ទាតធ្លាក់ពីលើថ្នល់ចុះទៅមាត់ចំណីទន្លេវ៉ៃគោទាំងម៉ូតូនិងមនុស្ស បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតតែម្ដង ហើយបើមើលទ្រង់ទ្រាយសព អាចស្លាប់តាំងពីយប់ថ្ងៃទី១៧ ឧសភា ឆ្នាំ​២០២៤ម៉្លេះ។

ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួចបានហៅរថយន្ដសាមុយដឹកទៅរក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យខេត្ត ដើម្បីប្រគល់ឱ្យស្ថានទូតវៀតណាមទទួលយកទៅឱ្យសាច់ញាតិសព ជនជាតិវៀតណាមយកទៅធ្វើបុណ្យតាមប្រពៃណីវៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ