ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប្រើ​​គ្រឿ​.​ង​.​ញៀ​.​ន​., ចា.ប់​រំ​.​លោ​.​ភ​.​ម្តាយបង្កើត​បាន​សម្រេច ត្រូវ​កម្លាំង​អ​.​ហក្រុង​ដូន​កែវ ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ កូនប្រុស​អកត្តញ្ញូ​ញៀន​ថ្នាំ​ម្នាក់ ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ​ចាប់ខ្លួន ក្រោយ​ពេល​ជនសង្ស័យ​ជា​កូន​ញៀន​ថ្នាំ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្តាយបង្កើត​របស់​ខ្លួន​រហូត​បាន​សម្រេច ពេល​កំពុង​កោសខ្យល់​អោយ ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៦ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

លោក​លី គឹ​ម​រី មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ជា​កូនប្រុស​បង្កើត និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន បានឱ្យ​ម្តាយ​ជួយ​កោសខ្យល់ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​
សម្រេច។

ជនសង្ស័យ​ឈ្មោះ ណ​ន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ត្រូវជា​កូនបង្កើត​) រីឯ​ស្ត្រី​រង​គ្រោះជា​ម្តាយ អាយុ​៤១​ឆ្នាំ ។

លោក​មេបញ្ជាការ​បាន​បន្ត​ទៀត​ថា ពេល​ម្តាយ​ជួយ​កោសខ្យល់​ឱ្យ​ខ្លួន ជា​ឱកាស ក៏​ស្រាប់តែ​ចាប់​ម្តាយបង្កើត​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​តែ​ម្តង ។ ក្រោយ​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ហើយ​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕