កម្ពុជាលើកទឹកចិត្តដល់អារ៉ាប់ប៊ី សាអូឌីត និងក្រុមហ្វូទី រក្សាការអត់ធ្មត់ជាអតិបរមា និងចូលរួមប្រកបដោយការស្ថាបនាក្នុងកិច្ចសន្ទនា និងការចរចាដោយសន្តិវិធី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ អារ៉ាប់ប៊ី សាអូឌីត និងក្រុមហ្វូទី រក្សាការអត់ធ្មត់ជាអតិបរមា និងចូលរួមប្រកប ដោយការស្ថាបនាក្នុងកិច្ចសន្ទនា និងការចរចាដោយសន្តិវិធី ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកនាំពាក្យក្រសួងការបទេសបានលើកឡើងថា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌ មានទាក់ទងទៅនឹងការវិវត្តន៍ថ្មីៗនៃស្ថានការណ៍ រវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា កម្ពុជាបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលកើតចេញពីជម្លោះរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន ។
ជាងនេះ កម្ពុជាសូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ជាអតិបរមា និងចូលរួមប្រកបដោយការស្ថាប នាក្នុងកិច្ចសន្ទនា និងការចរចាដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង ព្រមទាំងស្តារសន្តិភាព ស្ថិរភាព និងសន្តិសុខឡើងវិញ ។
កម្ពុជាក៏សូមអំពាវនាវដល់ភាគីទាំងអស់ គោរពច្បាប់អន្តរជាតិឱ្យបានពេញលេញ រួមទាំងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ ៕

ចែករំលែកព័តមាននេះ