ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​គ​.​ប់​ឡាន​បែក​កញ្ចក់ និង​ទាញ​ដាវ​ដេញ​កា​.​ប់​តៃកុង​ទាំង​កណ្តាល​អ​ធ្រា​ត្រ ត្រូវ​នគរបាល​ឃាត់ខ្លួន

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​បណ្តាល​បែក និង​ស្ទាក់​រថយន្ត​ឱ្យ​ឈប់​រួច​ធ្វើ​សកម្មភាព​ទាញ​ដាវ​ដេញ​កាប់​អ្នកបើកបរ​រថយន្ត​បណ្ដាល​ឲ្យ​មាន​របួសស្រាល ហើយ​ត្រូវ​នគរបាល​ស្រុក​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​(1KS2) ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឡេ​ង នី​ម (​ហៅ​ក្រ​ច់​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​វត្ថុ​រឹង​(​ដុំ​ថ្ម )​គប់​ទៅ​លើ​កញ្ចក់​រថយន្ត​១​គ្រឿង ម៉ាក​HiNo ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3A-4393 ជា​ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹកស្រូវ ដែល​អ្នកបើកបរ​កំពុង​បើកបរ​ដឹកស្រូវ​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​មួយ​ផ្ទាំង ។ ជន​រង​គ្រោះជា​តៃកុង​រថយន្ត​មានឈ្មោះ រ​ដ្ឋា វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​ក្នុងភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដៃដល់​ខាងលើ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​ស្រុក​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​÷ ដុំ​ថ្ម​ចំនួន​១​ដុំ ដាវ​ចំនួន​១​ដើម និង​ដែកឆាប​ចំនួន​១​ដើម​ផង​ដែរ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ​ដៃដល់​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕