ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំព្រំដែន អង្គរបូរី-ញ៉ើនហ៊យ ជំរុញកិច្ចសហការទប់​ស្កាត់បទល្មើសឆ្លងដែន និងសម្រួលពាណិជ្ជកម្មពលរដ្ឋ

5 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក កង អាណា​ន់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូ​រី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ស្រុក​អង្គរ​បូ​រី​ខេត្តតាកែវ ចូលរួម​ក្នុង​ពិធី​ជំនួប​សំណេះសំណាល ផ្លាស់​ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍​ក្នុង​ការងារ​សហការ​គ្រប់គ្រង ការពារ​ព្រំដែន រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​តំបន់​ព្រំដែន​រវាង ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ព្រះរាជាណាចក្រ​កម្ពុជា និង​ឃុំ​ញ៉ើ​ន​ហ៊​យ   ខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​សាល​ប្រជុំ​គណៈ​កម្មាធិការ​ប្រជាជន​ឃុំ​ញ៉ើ​ន​ហ៊​យ ខេត្ត​អាន​យ៉ាង ​។

លោក ​កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី​បានអោយ​ដឹង​ថា ក្នុង​ជំនួប​នោះ​ដែរ ​គណៈប្រតិភូ​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន  និង​បាន​លើក​ជា​សំណើសំណូមពរ ហើយ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​កន្លង​មក រ​វាង​ភាគី​ទាំង​ពីរ​ ។

លោក​ កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី​បាន​បញ្ជាក់​ថា ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ដ​ពង្រឹង​ទំនាក់ទំនង សាមគ្គីភាព បង្កើន​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ចែករំលែក​បទ​ពិសោធន៍ និង​សម្របសម្រួល​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន រួមចំណែក​កសាង​តំបន់​ព្រំដែន​សន្ដិភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ពូន​ជ្រំ​ចំណងមិត្តភាព​រវាង​មូលដ្ឋាន​ទាំង​ពីរ និង​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ ការ​ដោះ​ដូរ​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ពាក្យស្លោក​ « ភាព​ជា​អ្នក​ជិតខាង​ល្អ  មិត្តភាព​ជា​ប្រពៃណី  កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង» ​។