ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​២៨ ​ដល់​៣០​វិច្ឆិកា តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​ រន្ទះ ​ខណៈ​តំបន់​ខ្ពង់រាប ​និង​វាលទំនាប​មិន​មាន​ភ្លៀង​ធ្លាក់ទេ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទី​២៨ ​ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៦​ នៅ​តំបន់​មា​តើ​សមុទ្រ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ ២០% ចំណែក​តំបន់​វាលទំនាប​ និង​ខ្ពស់​រាប​មិន​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា

ទាប​ដែល​កើត​មាននៅ​លើ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់ មូសុង​ឦសាន ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អា​នី​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​ថា ​ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៦​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្ត​បាត់ ដំបង បន្ទាយ​មាន​ជ័យ និង​សៀមរាប ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សី​តុ​ណ្ហ ភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិស អាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ក្រចេះ រតនគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហារ និង​មណ្ឌលគិរី ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី ២០%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា១,០០​ម៉ែត្រ​៕