ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ស​ង្គហ​បណ្ឌិត ​ម៉ែ​ន សំ​អន ​អញ្ជើញ​ជា​អធិបតី​ពិធី ​«រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ដើម្បី​សប្បុរសធម៌​» អបអរសាទរ​ខួប​លើក​ទី​៧៨ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ ​ធ្នូ ​នៅ​ក្រុង​ស្វាយ​រៀង

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្ត​ស្វា​យរៀង ​៖ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការ​ណ៍ «​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ ដើម្បី​សប្បុរសធម៌​» ដែល​មាន​អ្នកចូលរួម​ចម្រុះ​ជាតិ​សាសន៍​ចំនួន​​ជាង​១,០០០​នាក់ ​។

​ពិធី​នេះ ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​​ទី​២៨ ​វិច្ឆិកា​ ២០២៦ នេះ ​ក្រោម​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​​ពុក​រលួយ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៨ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ ​ធ្នូ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​សប្បុរសធម៌​ ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន សំ​អន បាន​កោត​ស​សើរ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តស្វាយរៀង ​រៀបចំ​ព្រឹត្តិការ​ដ៏​មាន​សារ​​សំខាន់​នេះ ដែល​បាន​រួម​បញ្ចូល​គ្នា​នូវ​កីឡា សុខភាព សាមគ្គីភាព និង​សប្បុរសធម៌។ ​សម្តេច ម៉ែ​ន ​សំ​អន បានគូសបញ្ជាក់​ថា ស្មារតី «​រត់​ដើម្បី​សុខភាព សាមគ្គីភាព និង​សប្បុរសធម៌​» គឺជា​គុណ​តម្លៃ​ប្រពៃ ដែល​ស្តែង​ចេញពី​វប្បធម៌​នៃ​ការ​ចែករំលែក និង​ជា​សារ​​រំលឹក​ថា ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ពលរដ្ឋ​គ្រ​ប់រូប​សុទ្ធតែ​មាន​សិទ្ធិ​សេរីភាព ពេញលេញ និង​ស្មើភាព​គ្នា ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​ជីវិត​ ។

សូម​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​​នេះ ជា​ឱកាស​ដ៏​អស្ចារ្យ​ និង​សំខាន់សម្រា​ប់​បង​ប្អូនសា​ធារ​ណៈ​ជន ទាំង​ជាតិ​ និង​អន្តរជាតិ​​មក​ចូលរួម​លេង​កីឡា ដើម្បី​ពង្រឹង​សុខភាព បង្កើត​បរិយា​​កាស​រីករាយ និង​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ វិ​​​ស័​យ​ទេសចរណ៍​ខេត្តស្វាយរៀង ព្រមទាំង​បាន​ធ្វើ​ការងារ​សប្បុរសធម៌ ជួយ​ដល់​សង្គម​ជាមួយ​គ្នា​ផង​ដែរ ​។

ថវិកា​ដែល​ទទួល​បាន​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម និង​ថវិកា​ឧបត្ថម្ភៈ​ផ្សេង​ៗ សម្រាប់​ព្រឹត្តិការ​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ផ្តល់​ជា​ការ​ឧបត្ថម្ភៈ​គាំទ្រ​ដល់​អង្គការ​មនុស្ស​ចាស់ អង្គការ​កុមារ​កំព្រា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។

​បន្ទាប់​មក​ ប្រគល់​ថវិកា​ពី​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន សំ​អន និង​បំពាក់​មេដាយ​ជ័យ​លា​ភី​​ដល់​កីឡាករ កីឡាការិនី​ចំណាត់ថ្នាក់​លេខ​១ លេខ​២ ​និង​លេខ​៣ វិញ្ញាសារ​២១​គីឡូ​ម៉​ត្រ​បុរស​នារី​១០​គីឡូម៉ែត្រ​បុរស នារី​៥​គីឡូម៉ែត្រ បុរស​នារី​,​និង​៣​គីឡូម៉ែត្រ​បុរស​នារី ៕