ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយមីងសារភាពប្រាប់មូលហេតុ ក្រោយលើកដៃប្រល័.យជីវិតក្មួយស្រីគ្មានប្រណី

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់ ត្រូវ​ម្ដាយ​មី​ង​ទាញ​ពូថៅ​កា.ប់​ចិញ្ច្រាំ​ត្រង់​ក្បាល និង លើ​ផ្ទៃ

ខេត្តបាត់ដំបង​៖ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់ ត្រូវ​ម្ដាយ​មី​ង​ទាញ​ពូថៅ​កា.ប់​ចិញ្ច្រាំ​ត្រង់​ក្បាល និង លើ​ផ្ទៃមុខ​គ្មាន​ប្រណី​ដៃ បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាង​រន្ធ.ត់​នៅ​លើ​គ្រែ ​កាលពី​​វេលា​ម៉ោង​វេលា​ម៉ោង​១​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី ១៩ ឧសភា នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដោយ​គ្រាន់តែ​ខឹង​ក្មួយ​ស្រី​ដើរ​លេង​យប់ និង​និយាយ​ទូរស័ព្ទ​ឮ​ខ្លាំង ពេល​យប់​ជ្រៅ​រំខាន​ដល់​ដំណេក​ខ្លួន​។

ប្រភព​ព័​ត៏​មាននៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង គឹ​ម​ហ៊ា​ង ភេទស្រី​ អាយុ​១៦​ឆ្នាំ (​ក្មួយ​) រីឯ​ជនសង្ស័យ​ឈ្មោះ ពៅ ដា​វី ភេទស្រី ​អាយុ​៤៥​ឆ្នាំ (​​ត្រូវជា​ម្តាយមីង​​ជីដូនមួយ​) រស់នៅ​ចំណុច​កើតហេតុ​។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​បាន​ប្រើពូថៅ​កា.ប់​យ៉ាង​សាហា.វ​ទៅ​លើ​ក្មួយ​ស្រី ខណៈ​នាង​កំពុង​ដេក​លក់​នៅ​លើ​គ្រែ​ក្នុងផ្ទះ ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​នាំ​ខ្លួន​ស្ត្រី​រូប​នេះ​យក​ទៅ​កាន់​ប៉ុ​ស្ដិ៍រដ្ឋបាល​ភ្លាម​ៗ​ដែរ ក្រោយ​ទ​ទូល​បាន​សេចក្ដី​រាយ​ការ​ណ៏​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បានឱ្យ​ដឹង​ថា លោក​បាន​ដឹក​​នាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ក្រោយ​ទ​ទូល​បាន​ដំណឹង​នេះ​។ លោក​បាន​ស្រង់​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​សម្លា.​ប់​ក្មួយ​ស្រី​មែន ដោយសារ​តែ​ខឹង​ក្មួយ​ស្រី​តែង​ដើរ​លេង​យប់​ៗ​ជ្រៅ​ទើប​ចូល​ផ្ទះ​។ ពេល​ចូល​ផ្ទះ​ដេក​ហើយ នៅ​និយាយ​ទូរស័ព្ទ​ឮ​ខ្លាំង​ៗ រំខាន​ដំណេក​គាត់ ដេក​មិន​លក់ ដដែល​ៗ​ហាម​មិន​ស្ដាប់​ទើប​គាត់​ខឹង​ក៏​ទាញ​ពូថៅ​កា.ប់សម្លា.ប់​ក្មួយ​តែ​ម្ដង​ទៅ​។ ប៉ុន្តែ​បើ​តាម​ពិនិត្យ​ផ្ទាល់ ជនសង្ស័យ​ហាក់​មាន​សតិ​មិន​ប្រក្រតី​ផង​។

តាម​ប្រភព​ពី​អ្នក​ភូមិ​ក៏​បាន​និយាយ​ស្រ​ដៀង​គ្នា​នឹង​ចម្លើយ​ជនសង្ស័យ​ដែរ​។ អ្នក​ភូមិ​និយាយ​ថា ជន​រង​គ្រោះ គឺ ជា​ក្មួយជីដូនមួយ​របស់​ជនសង្ស័យ​។ ជន​រង​គ្រោះ​មាន​តែ​ម្ដាយ ដែល​ធ្វើ​ការងារ​នៅ​ក្រុង​បាត់ដំបង ហើយ​កូនស្រី​ស្នាក់​នៅ​ជាមួយ​ម្ដាយ​មីង​ខាងលើ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា កន្លង​មក ​ជន​រង​គ្រោះ ធ្លាប់​ទៅ​ធ្វើ​ការងារ​នៅ​ភ្នំពេញ ហើយ​បាន​មក​លេង​ផ្ទះ​កាល​បុណ្យចូលឆ្នាំ​ខ្មែរ តែ​នាង​មិន​បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ទេ​ក្រោយ​ចូល​ឆ្នាំ ហើយ​ក៏​បាន​ស្នាក់​នៅ​ជាមួយ​ម្ដាយ​មី​ង​ជីដូនមួយ (​ម្ដាយ​ជន​រង​គ្រោះ និងជន​ដៃដល់ ជា​បងប្អូន​ជីដូនមួយ​)​។

ប៉ុន្តែ​ក្នុង​រយៈពេលនៃ​ការ​ស្នាក់​នៅ​ជា​ម្តាយមី​ង នាង​តែង​ដើរ​លេង ហើយ​យប់​ៗ​ជ្រៅ​ទើប​ចូល​ផ្ទះ​។ ដូច្នេះ​ហើយ​ទើប​ម្ដាយ​មី​ង​ចេះ​តែ​ខឹងសម្បារ ម្យ៉ាង​ជន​ដៃដល់​ហាក់​មាន​សតិ​មិនល្អ​ផង និង មានចិត្ត​ឆេវឆាវ​ទៀត ទើប​ទាញ​ពូថៅ​កា.ប់សម្លា.ប់​ក្មួយ​ស្រី​ទាំង​កំរោល​តែ​ម្ដង​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ថ្មគោល បាន​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​កា.ប់​នឹង​ពូថៅ​ត្រូវជា​ច្រើន​កន្លែង ត្រង់​ក្បាល​និង​លើ​ផ្ទៃមុខ (​ដូច​ចិញ្ច្រាំ​ប្រហុក​) បណ្ដាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​គ្រែ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​មន្ត្រី​មូលដ្ឋាន​បាន​រាយ​ការ​ណ៏ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ និង​បាន​នាំ​ខ្លួន​ម្ដាយ​មី​ង​មក​សួរនាំ ហើយ​ស្ត្រី​រូប​នេះ​ក៏​បាន​សារភាព ដែល​ចម្លើយ​ជនសង្ស័យ ដូច​ការ​លើក​ឡើង​ខាងលើ​នេះ​មែន​។ នេះ​ជា​មូលហេតុ ដែល​នាំ​ឲ្យ​ម្ដាយ​មីង​ចិត្ត​ក្ដៅ​ដូច​ភ្លើង សម្រេចចិត្ត​ទាញ​ពូថៅ កា.ប់សម្លា.ប់​ក្មួយ​ស្រី​យ៉ាង​ឃោ​ឃៅ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ