ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាតហៅឱ្យ​មកយកកន្សែងយ័ន្ត ឆ្លៀតឱកាសស្ងាត់ល្អ ធ្វើសកម្មភាព​ចា.ប់នាង

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ លោក ឌួង ច័ន្ទរតនៈ ដែលគេស្គាល់ថា មនុស្សជំនិតរបស់​ព្រះអង្គចន្ទមុន្នី ត្រូវបាន

ខេត្ត​កំពង់ឆ្នាំង ៖ យោងតាម​ផេក​ហ្វេសប៊ុក​របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង៥និង២០នាទីល្ងាច​ ដោយយោងតាមបទល្មើសជាក់ស្ដែង និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ​៣១​ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភពដដែលបានឱ្យដឹងថា ការចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពរំលោ.ភសេពសន្ថវៈទៅលើក្មេងស្រីជនរងគ្រោះម្នាក់​អាយុ​១៦​ឆ្នាំ នៅនឹងផ្ទះជនសង្ស័យ ផ្ទាល់តែម្ដង។

យោងតាមប្រភពជិតស្និតនឹងហេតុការណ៍ខាងលើ​នេះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរទៅផ្ទះជនសង្ស័យតែម្នាក់ឯង ដោយជនសង្ស័យជាអ្នកឆាតហៅឱ្យ​មក​យក​កន្សែង​យ័ន្ត​ការពារ ឆ្លៀតពេលឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់រំលោ.ភជនរងគ្រោះតែម្ដង។

តាម​ប្រភពពីទីបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ហើយ និងកំពុងបន្តសាកសួរពីចៅក្រមនៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ