ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានមិនដល់ ! ចិញ្ចឹមកន្ធាយនឹងដើមទុនតិចតួច តែចុងក្រោយលក់ចេញ១តោនក្នុង១សប្តាហ៍ទៅលើទីផ្សារ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កន្ធាយ នា​ពេល​បច្ចុប្បន្ន​ហាក់​មានការ​ត្រូវប៉ាន់​ខ្លាំង ក្រោយ​បងប្អូន​ប្រជា​កសិករ​ដែល​ចិញ្ចឹម​កន្ធាយ​មាន​ឈ្នួ​ញ​ទិញ​អស់​ៗ​ក្នុង​តម្លៃ​សមរម្យ ហើយ​ការ​ចិញ្ចឹម​មាន​លក្ខណៈ​ងាយ​ស្រួយ ទោះ​មាន​ដើមទុន​តិច​ក៏​អាច​សាកល្បង​ចិញ្ចឹម​បាន​នោះ ។ ជា​ការ​ពិត បុរស​ម្នាក់​ចិញ្ចឹម​កន្ធាយ​ដំបូង​ជា​លក្ខណ​គ្រួសារ​តិចតួច​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កន្ធាយ នា​ពេល​បច្ចុប្បន្ន​ហាក់​មានការ​ត្រូវប៉ាន់​ខ្លាំង ក្រោយ​បងប្អូន​ប្រជា​កសិករ​ដែល​ចិញ្ចឹម​កន្ធាយ​មាន​ឈ្នួ​ញ​ទិញ​អស់​ៗ​ក្នុង​តម្លៃ​សមរម្យ ហើយ​ការ​ចិញ្ចឹម​មាន​លក្ខណៈ​ងាយ​ស្រួយ ទោះ​មាន​ដើមទុន​តិច​ក៏​អាច​សាកល្បង​ចិញ្ចឹម​បាន​នោះ ។

ជា​ការ​ពិត បុរស​ម្នាក់​ចិញ្ចឹម​កន្ធាយ​ដំបូង​ជា​លក្ខណ​គ្រួសារ​តិចតួច​ប៉ុណ្ណោះ តែ​ចុង​ក្រោយ​លោក​អាច​ពង្រីក​របស់​មួយ​បាន ដោយ​នា​ពេល​បច្ចុប្បន្ន លោក​ទទួល​ទិញ​កន្ធាយ និង​ប្រមូល​កន្ធាយ​សាច់​ដែល​លោក​ចិញ្ចឹម ដើម្បី​បញ្ចេញ​ទៅ​ក្នុង​ទីផ្សារ ឬ​លក់​អោយ​ឈ្នួល​យ៉ាងតិច​ណាស់​មួយ​តោន​ក្នុង​មួ​យស​ប្តា​ហ៍ ។

គួរ​ជម្រាប​ដែរ​ថា គណនី Tik Tok របស់​លោក​មានឈ្មោះ​ថា កន្ធាយ​ខ្មែរ ដោយ​លោក​តែង​បង្ហាញ​ចំណេះដឹង​ពាក់ព័ន្ធ និង​ការ​ចិញ្ចឹម​កន្ធាយ និង​លក់​កូន​ក៏​ដូច​ជា បច្ចេកទេស​ផ្សេង​ៗ ដើម្បី​អោយ​បងប្អូន​បានដឹង​នោះ ។ តើ​បងប្អូន​យល់​យ៉ាងណា គួរ​អោយ​ចាប់អារម្មណ៍​ទេ? ដើមទុន​តិច ទទួល​បាន​ផល​ច្រើន មិន​លំបាក​លក់​ចេញ​មាន​ឈ្មួ​ល​ទិញ​ដល់​ផ្ទះ សំខាន់​អោយ​តែ​ពូកែ​ចិញ្ចឹម​នោះ និង​មាន​កន្ធាយ​ធំ​ៗ​ល្អ​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ច​ន បូ​រិ​ន ដែល​ជា​អ្នក​ចិញ្ចឹម​កន្ធាយ​នោះ លោក​ថា ដំបូង​ឡើយ​ក្នុង​ឆ្នាំ ២០១៨ លោក​បាន​ចាប់ផ្តើម​ជាដើម​ទុន​តិចតួច​ប៉ុណ្ណោះ ដោយ​អាច​ថា​តិច​មែនទែន ។

តែ​ក្រោយមក​លោក​អាច​ពង្រីក​រប​ចិញ្ចឹម​កន្ធាយ​មួយ​នេះ​បាន​តាម​រយៈ​ការ​ខិតខំ​ស្វែ​ករក​បច្ចេកទេស​ផ្សេង​ៗ​ពី​បងប្អូន​ដែល​មាន​ជំនាញ ហើយ​លោក​ក៏​បាន​ទៅ​រៀន​យក​ជំនាញ​នេះ​ពី​ប្រទេស​ថៃ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​លោក​ថា ទីផ្សារ​មាន​គាំទ្រ​ពី​សំណាក់​អ្នក​បរិភោគ ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​លោក​ថា លក់​កន្ធាយ​សាច់​បាន​ប្រមាណ​ជា​១​តោន តែ​មួយ​តោន​នេះ​លោក​ទិញ​បាន​ពី​បងប្អូន​ដែល​ចិញ្ចឹម និង​កន្ធាយ​របស់​លោក​ដែល​ចិញ្ចឹម​បាន​ផង​ដែរ ។

លោក​ថា ការងារ​ចិញ្ចឹម​ដំបូង​លោក​មាន​ត្រឹម​កន្ធាយ​មួយ​ស្រះ​ប៉ុណ្ណោះ តែ​នា​ពេល​បច្ចុប្បន្ន លោក​មាន​រហូត​ដល់​១០​ស្រះ​ហើយ តែ​នៅ​តែ​ផ្គត់ផ្គង់​មិន​គ្រប់ អាច​ថា តម្រូវការ​ទីផ្សារ គឺ​មាន​ច្រើន​នោះ​ដោយ​មាន​ឈ្នួល​មក​ទិញ​ពី​លោក​លើស​ពី​ការ​រំពឹង​ទុក ។

លោក ច​ន បូ​រិ​ន ដែល​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង រូប​នេះ បន្ថែម​ថា រាល់ថ្ងៃ​លោក​ក៏​មាន​លក់​កន្ធាយ​ផង​ដែរ ដោយ​មួយ​ខែ​ៗ​លោក​មានកូន​កន្ធាយ​សម្រាប់​ការ​លក់​ចេញ​ប្រមាណ​ជា​១​ម៉ឺន សម្រាប់​បងប្អូន​ដែល​ចង់​ទិញ​យក​ទៅ​ចិញ្ចឹម​នោះ ។

លោក​ថា ចំពោះ​បងប្អូន​ដែល​ចង់​ចិញ្ចឹម​អាច​មក​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ទិញ ឬ​ចង់​រៀន ដោយ​លោក​នឹង​ផ្តល់​ចំណេះដឹង​នៃ​ការ​ចិញ្ចឹម​នេះ ជា​ពិសេស​បច្ចេក​ដែល​ទទួល​បាន​ផល​ច្រើន​ដូចដែល​លោក​បាន​អនុវត្តន៍​កាលពី​កន្លង​ទៅ ។

លោក ច​ន បូ​រិ​ន ដែល​មាន​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​កន្ធាយ​នេះ​លោក​ថា កន្ធាយ​មិន​លំបាក​ចិញ្ចឹម​ពេក​នោះ​ទេ ដោយ​យើង​ដឹង​ពី​វា​ថា នៅ​ពេល​កន្ធាយ​ឈឺ យើង​គួរ​ធ្វើ​បែប​ម្តេច ក្នុង​ការ​ព្យាបាល​វា​នោះ ។ បើ​ទាក់ទង​នឹង​ចិញ្ចឹម​កន្ធាយ​វិញ​លោក​ថា កាន់តែ​ងាយស្រួល​ទៀត ដោយ​ចំណី​កន្ធាយ​ចែក​ចេញ​ជា​បី​ថ្នាក់​ទី​១​ចំណី​បេ ។ ទី​២​ចំណី ប្រភេទ​សាច់ ក្នុង​នោះ​រួម​មាន ត្រី កំពឹស ពោះ​ត្រី ក្បាល​ត្រី​ជាដើម ។ ថ្នាក់​ទី​៣ ប្រភេទ​បន្លែ រួម​មាន ត្រកួន ស្ពៃ ល្ពៅ និង​បន្លែ​ជា​ច្រើន​ទៀត ។

ជា​ការ​ពិត តាម​រយៈ​បន្លែ​ត្រី​សាច់​ទាំង​អស់នេះ​អាច​ស្រួល​រក​ត្រី ហើយ​លោក​បូ​រិ​ន​ថា ពពួក​ចំណី​ទាំងនេះ កន្ធាយ​របស់​លោក​ចូល​ចិត្ត​ស៊ី​វា​ណាស់ ហើយ​ស៊ី​ច្រើន​ទៀត​ផង ។

គួរ​បញ្ជាក់​ដែរ​ថា រាល់​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​លោក បូ​រិ​ន អាច​បង្រៀន​បាន ហើយ​លោក​ក៏​មាន​កន្ធាយ​លក់​ផង​ដែរ ដូច្នេះ​បងប្អូន​អាច​សាក់ល្បង​បាន​ត្រឹមតែ ៦​ទៅ​៧​ខែ​ប៉ុណ្ណោះ គឺ​ផល​កន្ធាយ​អាច​នឹង​ប្រមូល​ផល​បាន​ហើយ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ