ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ចិន​! អតីត​ក្បាលម៉ាស៊ីន​បាល់ទាត់​ចិន សារភាព​រឿង​ទទួល​សំណូ.ក​រាប់​លាន​ដុល្លារ

10 ខែ មុន

ចិន ៖ អតីត​ប្រធាន​សមាគម​កីឡាបាល់ទាត់​ចិន លោក Chen Xuyuan កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​

ចិន ៖ អតីត​ប្រធាន​សមាគម​កីឡាបាល់ទាត់​ចិន លោក Chen Xuyuan កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ បាន​សារភាព​កំហុស​ពី​បទ​ទទួល​ប្រាក់​សំណូក​ប្រមាណ ៨១​លាន​យ័ន ស្មើនឹង ១១.៣​លាន​ដុល្លារ​អា​មេ​រិ​ក អំឡុង​ពេល​តួនាទី​របស់​គាត់​។

កាសែត​រដ្ឋ​ចិន China Daily បាន​រាយការណ៍​ថា សវនាការ​សាធារណៈ​ករណី​លោក Chen ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តុលាការ​ប្រជាជន​កម្រិត​មធ្យម​ទីក្រុង Huangshi ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន ដែល​ជា​កន្លែង​លោក​បាន​សម្តែង​វិប្បដិសារី​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ ខណៈ​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​។

ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​ថា ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២៣ លោក Chen បាន​ប្រើ​តួនាទី​លើ​ផ្លូវខុស រួម​ទាំង​តួនាទី​ប្រធាន​ក្រុមហ៊ុន Shanghai International Port Group និង​ប្រធាន​សមាគម​បាល់ទាត់​ចិន ដើម្បី​ផ្តល់​ជំនួយ​ខុសច្បាប់​ដល់​អង្គភាព និង​បុគ្គល​មួយ​ចំនួន​ក្នុង​បញ្ហា​ដូច​ជា កិច្ចសន្យា​គម្រោង ការ​វិនិយោគ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ប្រហែល ៨១,០៣​លាន​យន់​ពី​ពួក​គេ​។ ព្រះរាជអាជ្ញា​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ចាប់ខ្លួន​លោក Chen ហើយ​ទទួលខុសត្រូវ​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ទទួល​សំណូក​។

សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​ចំនួន នៅ​ក្នុង​វិស័យ​បាល់ទាត់​ចិន​នៅ​ចុងឆ្នាំ ២០២២ បានឃើញ​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់​កណ្តាល​មួយ​ចំនួន​នៃ​សមាគម​បាល់ទាត់​ចិន រួម​ទាំង​លោក Chen និង​បុគ្គល​ផ្សេង​ទៀត​ដូច​ជា​គ្រូ​ប​ង្វិ​ក កីឡាករ អាជ្ញាកណ្តាល នាយក​ប្រតិបត្តិ និង​ភ្នាក់ងារ​ក្លិប ដែល​អ្នក​ទាំងនោះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។

នៅ​ក្នុង​ភាពយន្ត​ឯកសារ​កាលពី​ពេល​ថ្មី​ៗ​នេះ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក Chen បាន​សារភាព​ថា គាត់​បាន​បំពាន​អំណាច ទទួល​សំណូក​ពី​ក្លិប និង​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ក្នុង​បាល់ទាត់​ចិន​។ លោក​បាន​សុំ​ទោស​ដល់​អ្នកគាំទ្រ​បាល់ទាត់​ទូ​ទាំង​ប្រទេស​ដោយ​និយាយ​ថា អ្នកគាំទ្រ​អាច​អត់ឱន​ចំពោះ​ការ​ដើរ​ថយក្រោយ​នៃ​បាល់ទាត់​ចិន ប៉ុន្តែ​ពួក​គេ​មិន​អាច​អត់​ទោស​ចំពោះ​អំពើ​ពុក​រលួយ​បាន​ទេ​។

លោក Chen Xuyuan អាយុ​៦៧​ឆ្នាំ ដែល​​កើត​​នៅ​ទីក្រុង​សៀង​ហៃ បាន​ធ្វើការ​ជា​លេខា​បក្ស និង​ប្រធាន​ក្រុមហ៊ុន Shanghai International Port Group ចាប់ពី​ឆ្នាំ ២០១១ ដល់​ខែមិថុនា ឆ្នាំ​២០១៩​។ គាត់​បាន​ចូល​កាន់​តំណែង​ជា​ប្រធាន​សមាគម​បាល់ទាត់​ចិន នៅ​ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​វិន័យ និង​ការ​ស៊ើបអង្កេត កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ហើយ​ក្នុង​ខែកញ្ញា ព្រះរាជអាជ្ញា​ប្រជាជន​កម្រិត​មធ្យម​ទីក្រុង Huangshi ត្រូវ​បាន​ចាត់តាំង​ឱ្យ​ដោះស្រាយ​ករណី​នេះ​។ អតីតមន្ត្រី​បាល់ទាត់​ចិន​២​នាក់​ផ្សេង​ទៀត ក៏​បាន​កាត់ទោស​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ផង​ដែរ​។

លោក Chen Xuyuan

ករណី​សូកប៉ាន់​របស់​លោក Chen Yongliang អតីត​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ក្រុម​ជម្រើស​ជាតិចិន ត្រូវ​បាន​បើក​សវនាការ​ជា​សាធារណៈ​ដោយ​តុលាការ​ប្រជាជន​ស្រុក Xian’an ទីក្រុង Xianning ខេត្ត​ហ៊ូ​ប៉ី​។ ករណី​សូកប៉ាន់​របស់​លោក Liu Lei អតីត​ប្រធាន​ផ្នែក​ប្រកួតប្រជែង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​បាល់ទាត់​ក្រុង​វូ​ហាន (Wuhan) ក៏​ត្រូវ​បាន​តុលាការ​ប្រជាជន​តំបន់ Jiayu នៃ​ខេត្ត​ហ៊ូ​ប៉ី បើក​សវនាការ​ផង​ដែរ​។

របាយការណ៍​ពី CCTV បាន​រាយការណ៍​ថា លោក Yu Hongchen អតីត​អនុប្រធាន​សមាគម​បាល់ទាត់​ចិន និង​លោក Dong Zheng អតីត​អ្នកចាត់ការ​ទូទៅ​ក្របខ័ណ្ឌ​លី​គ​កំពូល​ចិន Chinese Super League នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​៣០ ខែមករា​៕ (​ប្រភព ៖ China Daily)

ខាងក្រោមនេះជាលីងអត្ថបទពាក់ព័ន្ធ ៖

អតីត​គ្រូ​ជម្រើស​ជាតិចិន​សារភាព​ថា សូក​លុយ​យក​តំណែង​នេះ និង​កំណត់​លទ្ធផល​ប្រកួត

«​អំពើ​ពុ​.​ករ​លួ​.​យ​» ជាដើម​ចមនាំ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើស​ជាតិចិន​បរាជ័យ​បន្តបន្ទាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ