ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋា​ភិបាល​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ចុងឆ្នាំ​នេះ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មកម្ពុជា ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ជា​គោលការណ៍​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦​បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​។ ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​ ស​.​ជ​.​ណ កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដោយ​បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មកម្ពុជា ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ជា​គោលការណ៍​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦​បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​។

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​ ស​.​ជ​.​ណ កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដោយ​បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ទទួល​រ៉ាប់រង​លើ​ការ​ចំណាយ​ទាំងស្រុង​ក្នុង​ការ​រៀបចំ​ការ​ប្រកួត ហើយ​ក្នុង​ករណី​កីឡាករ កីឡាការិនី​កម្ពុជា​ទទួល​បាន​ជ័យ​លា​ភី សហព័ន្ធ​អាច​ស្នើ​សំ​ុ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដូច​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​អន្តរក្រសួង​។

មុន​ឈាន​ដល់​ការ​ស្នើ​សុំ​គោលការណ៍​រៀបចំការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦​ពី​រាជរដ្ឋាភិបាល
សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដែល​មាន​លោក​អ៊ូ រតនា ជា​ប្រធាន​សហព័ន្ធ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ី ។ គួប​ផ្សំ​ទៅ​នឹង​សក្ដានុពល​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ជា​ពិសេស​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​សម្រេច​ធ្វើ​លិខិត​ជា​ផ្លូវការ​ដើម្បី​ស្នើ​សំ​ុ​រៀបចំ​ការ​ប្រកួត​បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​។

គួរ​រំលឹក​ថា សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដ៏​មាន​សក្ដានុពល​មួយ​នេះ ធ្លាប់​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​ជូន​ជាតិ ថែម​ទាំង​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ដង​រួច​មក​ហើយ ដូច​ជា​ការ​ប្រកួត​ជើងឯក​ពិភពលោក ជើងឯក​អាស៊ី​អាគ្នេយ៍ ។

ជា​ពិសេស​អ្វី​កាន់តែ​អស្ចារ្យ​ថែម​ទៀត​នោះ គឺ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ សម្រាប់​ការ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លើក​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ​២០២៤ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ដណ្ដើម​បាន​មេដាយ​សរុប​៣០​គ្រឿងក្នុង​នោះ​មេដាយមាស​៧​គ្រឿង មេដាយ​ប្រាក់​១៧​គ្រឿង និង​មេដាយ​សំរឹទ្ធ​៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ