ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការ​ប្រកួត​កីឡា សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ថា្ន​ក់​ខេត្ត ប្រចាំឆ្នាំ​២០២៥-​២០២៦

1 ថ្ងៃ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ឆ្នាំ​២០២៦​នេះ ពិធី​បើក​ការ​ប្រកួត​កីឡា សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ថា្ន​ក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា…

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ឆ្នាំ​២០២៦​នេះ ពិធី​បើក​ការ​ប្រកួត​កីឡា សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ថា្ន​ក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា ២០២៥-២០២៦ ដែល​បាន​រៀបចំ​ដោយ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តតាកែវ ស្ថិត​ក្រោម​អធិបតីភាព លោក ម៉ឹង វុ​ធី អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តតាកែវ ដោយ​មានការ​ចូលរួម​ពី​លោក​ឡោ វិ​រិ​ទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ព្រមទាំង​មន្ទីរ​ជុំវិញ​ខេត្ត​សិស្សានុសិស្ស​នឹង​ប្រជាពលរដ្ឋ​មក​មើល​យ៉ាងច្រើន​កុះករ​។

លោក ឡាយ សែ​ម ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា សិស្ស​បឋម​សិក្សា ជ្រើសរើស​ជើងឯក​ថា្ន​ក់​ខេត្ត ប្រចាំឆ្នាំ​សិក្សា ២០២៥-២០២៦ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១ ដល់់​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​២០២៦ មាន ០៥​ប្រភេទ​កីឡា មក​ពី​ក្រុង​០១ ស្រុក​០៩ (​បាល់ទាត់​, បាល់ទះ បាល់បោះ​, ប៉េតង់​-​ប៊ូល និង​អត្តពលកម្ម​) សរុប​កីឡាករ កីឡាការិនី​មាន​ចំនួន​សរុប​៖ ៩៣០​នាក់ ស្រី​៤៤៨ នាក់ ប្រតិភូ គ្រូបង្វឹក​សរុប​៖ ៨៩​នាក់ ស្រី ៤​នាក់ ។

សរុប​ក្រុមកីឡា​តាម​ប្រភេទ​នីមួយ​ៗ​មាន​ដូច​ខាងក្រោម​៖ បាល់ទាត់​កុមា​រា​មាន ៖ ០៩​ក្រុម​, បាល់ទាត់​កុមារី​មាន​៖ ០៩​ក្រុម​, បាល់ទះ​កុមា​រា​មាន​៖ ១០​ក្រុម​, បាល់ទះ​កុមារី​មាន​៖ ០៩​ក្រុម​, បាល់បោះ​កុមា​រា​មាន​៖ ០៨​ក្រុម​, បាល់បោះ​កុមារី​មាន ០៨​ក្រុម​,អត្តពលកម្ម​កុមា​រា​មាន​៖ ៣៦​ក្រុម​, អត្តពលកម្ម​ កុមារី​មាន​៖ ៣៦​ក្រុម​, ប៉េតង់​ប៊ូល​កុមា​រា​មាន​៖ ២៥​ក្រុម និង​ប៉េតង់​ប៊ូល​កុមារី​មាន​៖ ២៦​ក្រុម ។

លោក​ម៉ឹ​ង វុ​ធី អភិបាលរង​ខេត្តតាកែវ​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ដែល​ជា​កីឡាករ កីឡា​ការី​នី​ត្រូវ​ធ្វើការ​ប្រកួត​ដោយ​ស្វិតស្វាញ​ដោយ​ភាព​សាមគ្គីភាព​ជាមួយ​គ្នា​ព្រោះ​កីឡា​មក​នូវ​សុខភាព ។ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា​សូម​ក្មួយ​ៗ​ខិតខំ​ប្រកួត​ដើម្បី​ដណ្តើម​ពានរ​ង្វ​ន់​ប្រចាំឆ្នាំ​អោយ​បាន​ជោក​ជ័យ​សម្រាប់​ក្រុម​និ​មួយ​ៗ​ហើយ​ការ​ប្រកួត​គឺ​ត្រូវ​យោក​យល់​នឹង​ទៅ​តាម​វិន័យ​របស់ ខណៈ​ក​ម្មា​ធិ​ការ​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ