ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន គឹ​ម​ហៀ​ង ទទូច​ឱ្យ​មិត្ត​រួម​អាជីព​រក្សា​ការ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​គុណ​ផល​ប្រកួត​បាន​ល្អ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់សកល​លេចធ្លោ ហ៊ុន គឹ​ម​ហៀ​ង បាន​ទទូច​ឱ្យ​មិត្ត​រួម​អាជីព​ត្រូវ​រក្សា​ការ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ថែរក្សា​គុណ​ផល​ឱ្យ​បាន​ល្អ ពោល​កុំ​ចាំតែ​មានការ​ប្រកួត ឬ​ជិត​ដល់​ថ្ងៃ​ប្រកួត ទើប​ខិតខំ​សម្រុក​បុក​ហ្វឹកហាត់…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់សកល​លេចធ្លោ ហ៊ុន គឹ​ម​ហៀ​ង បាន​ទទូច​ឱ្យ​មិត្ត​រួម​អាជីព​ត្រូវ​រក្សា​ការ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹមត្រូវ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ថែរក្សា​គុណ​ផល​ឱ្យ​បាន​ល្អ ពោល​កុំ​ចាំតែ​មានការ​ប្រកួត ឬ​ជិត​ដល់​ថ្ងៃ​ប្រកួត ទើប​ខិតខំ​សម្រុក​បុក​ហ្វឹកហាត់ ។

សមាជិក​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា​រូប​នេះ​សង្កត់ធ្ងន់​ថា ការ​ហ្វឹកហាត់​ជា​ប្រចាំ​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​អាច​រក្សា​កម្លាំង និង​បច្ចេកទេស​ល្អ​ពេល​ឡើង​ប្រកួត​ជាក់ស្ដែង​។ ហ៊ុន គឹ​ម​ហៀ​ង លម្អិត​បែប​នេះ​«​ពេល​យើង​បាន​ហ្វឹកហាត់​ជាប់លាប់ ធ្វើ​ឱ្យ​យើង​បត់បែន​បាន​ល្អ អត់​គាំង ចេះ​ញាក់​អី​ល្អ មាន​កម្លាំង​។ ពេល​យើង​ខាន​យូរ អាច​ពិបាក យឺត គាំង​។ អ៊ីចឹង​កីឡាករ កីឡាការិនី​យើង​ទាំងអស់​ត្រូវ​ប្រឹង​ហ្វឹកហាត់ កុំ​ចាំតែ​មានឈ្មោះ​ប្រកួត បាន​ខំ កុំ​ទុក​វា​ចោល​»​។

ហ៊ុន គឹ​ម​ហៀ​ង បាន​ខកខាន​ប្រកួត​កីឡា​ប្រដាល់សកល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​គេ​ថា មិន​មាន​បញ្ហា​អ្វី​ឡើយ​ព្រោះ​នៅ​តែ​រក្សា​ការ​ហ្វឹកហាត់​ជា​ប្រចាំ ។ ដូច្នេះ សម្រាប់​ការ​ប្រកួត​ប្រចាំខែ​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ខាង​មុខ គេ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​រួច​ជា​ស្រេច ហើយ​ប្ដេជ្ញា​នឹង​ធ្វើ​ឱ្យ​កក្រើក​ជូន​ទស្សនិកជន​បាន​ទស្សនា​។

កីឡាករ​មាន​ប្រភព​មក​ពី​ខេត្តសៀមរាប​រូបនេះ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ប្រកួត​ប្រដាល់សកល
អាជីព​ប្រចាំខែ​គឺជា​កត្តា​រួមចំណែក​សំខាន់​ដល់ការ​អភិវឌ្ឍ​កីឡា​ប្រដាល់សកល​នៅ​កម្ពុជា​។​ម្យ៉ាងវិញទៀត នេះ​ជា​ការ​ប្រកួត​ប្រចាំ​ខែលើក​ទី​២​ហើយ​ក្នុង​គម្រោង​ដែល​សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា​រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើងដែល​មាន​រយះ​ពេល​១​ឆ្នាំ​ពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ