ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ឱ្យ​កីឡាការិនី​ពង្រឹងសមត្ថភាព​មុន​ពេល​ទទួល​ឱកាស​ការងារ​ក្នុង​វិស័យ​គុន​ខ្មែរ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះគេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ស្ដ្រី​ចូលរួម​ក្នុងវិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​កើនឡើងទាំង​នៅ​តាម​បណ្ដា​ក្លិប​ហ្វឹកហាត់ និង​តាម​សង្វៀនក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល និង​ចៅក្រម​ដែលមាន​សមត្ថភាព​ដឹកនាំ​ទាំង​ការ​ប្រកួត​បុរស និងនារី ។ ទោះបី​កីឡាការិនី​មិនសូវ​មាន​ទីផ្សារ​លើ​សង្វៀន​ប្រដាល់​ក៏​អ្នកជំនាញ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កីឡា​មួយ​នេះ​បាន​លើកទឹកចិត្ត​ឲ្យ​កីឡាការិនី​ពង្រឹងសមត្ថភាព​ខ្លួនឯង ដើម្បី​ទទួល​បាន​ឱកាស​ប្រកួត…

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះគេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ស្ដ្រី​ចូលរួម​ក្នុងវិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មានការ​កើនឡើងទាំង​នៅ​តាម​បណ្ដា​ក្លិប​ហ្វឹកហាត់ និង​តាម​សង្វៀនក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល និង​ចៅក្រម​ដែលមាន​សមត្ថភាព​ដឹកនាំ​ទាំង​ការ​ប្រកួត​បុរស និងនារី ។ ទោះបី​កីឡាការិនី​មិនសូវ​មាន​ទីផ្សារ​លើ​សង្វៀន​ប្រដាល់​ក៏​អ្នកជំនាញ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កីឡា​មួយ​នេះ​បាន​លើកទឹកចិត្ត​ឲ្យ​កីឡាការិនី​ពង្រឹងសមត្ថភាព​ខ្លួនឯង ដើម្បី​ទទួល​បាន​ឱកាស​ប្រកួត ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ខកចិត្ត​។

ទីផ្សារ​ការ​ប្រកួត​របស់​កីឡាការិនី​គុន​ខ្មែរ​តាមបណ្ដា​សង្វៀន​ប្រដាល់​មាន​ចំនួន​តិចតួច​នៅឡើយ
ហើយ​សង្វៀន​ខ្លះ​ក៏​មិន​បាន​រៀបចំ​ឲ្យ​មាន​គូ​នារីតែ​ម្តង ។ កីឡាការិនី​ខ្លះ ក៏​បាន​សំណូមពរ​ឲ្យ
បណ្ដា​ស្ថានីយទូរទស្សន៍ និង​សង្វៀន​ផ្ដល់​ឱកាសឲ្យ​ពួក​គេ​បាន​ប្រកួត​យ៉ាង​ហោច​ណាស់​១​ឬ​២​ប្រកួត
ក្នុង​មួយ​ខែ ។ ចំណែក​សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរ ធ្លាប់​បាន​ចេញ​សេចក្ដីណែនាំ​ឲ្យ​បណ្ដា​កម្ម
វិធី​ប្រកួត​រៀបចំ​ឲ្យ​មាន​គូ​កីឡាការិនី​ផង​ដែរ​។​ប៉ុន្ដែសង្វៀន​ខ្លះ​ក៏​បាន​អនុវត្ត​តាម​ក្នុង​ពេល​សង្វៀន​ខ្លះទៀត​ក៏​មិន​ទាន់​បាន​អនុវត្ត​។

អ្នកជំនាញ​ជឿជាក់​ថា ចំនួន​ស្ដ្រី​ដែល​ហ្វឹកហាត់គុន​ខ្មែរ​អាច​នឹង​ធ្លាក់​ចុះ​ទៅ​វិញ បើសិន​ឱកាស​ប្រកួត​របស់​ពួក​គេ​ធ្លាក់​ចុះ​ជាង​នេះ ។ ទោះបី​មានការ​លើក​ឡើង​ថា អ្វី​ដែល​កីឡាករ​អាច​ធ្វើ​បាន កីឡាការិនី ក៏​អាច​ធ្វើ​បាន​ដូច​គ្នា ។ អ្វី ដែល​កីឡាការិនី​គុន​ខ្មែរ​ត្រូវការ​ចាំបាច់​នោះគឺ​ការ​ផ្ដល់​ឱកាស​ប្រកួត​ដូច​កីឡាករ ។ ប៉ុន្តែ​អ្នកជំនាញ​បាន​សំណូមពរ​ឲ្យ​កីឡាការិនី​ត្រូវ​តែ​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ដល់​ឱកាស​ខកចិត្ត នៅ​ពេល​ពួក​គេ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​ដែល​បាន​ផ្ដល់​ឲ្យ​។ កីឡាការិនី​ត្រូវ​ខំប្រឹង​ដោយ​ខ្លួនឯង មុន​នឹង​ទទួល​បាន​ឱកាស ។

បើ​គេ​ផ្ដល់​ឱកាស​ឲ្យ​ហើយ យើង​ឲ្យ​ឱកាស​នេះ​របូត គេ​នឹង​ពិបាក​ផ្ដល់​ឱកាស​ឲ្យ​យើង​ទៀត នៅ​ពេល​លើក​ក្រោយ​ទៀត ។

ផ្នែក​មន្ដ្រី​អាជ្ញាកណ្ដាល និង​ចៅក្រម​ប្រដាល់ក៏​ស្ត្រី​មាន​សមត្ថភាព​ធ្វើ​មិន​ចាញ់​បុរស​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គេ​អាច​ដឹកនាំ​ការ​ប្រកួត​ដូចបុរស​បាន ។ ជាក់ស្ដែង​ស្ដ្រី​ដែល​ចូល​មក​ហ្វឹកហាត់​ធ្វើ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​ក៏​មានការ​កើនឡើង ហើយ​គេ​ក៏​ឃើញ​ពី​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ស្ដ្រី​អាជ្ញាកណ្ដាល និង​ចៅក្រមទាំងនោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ