ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! អ៊ី​រ៉​ង់​នឹង​មិន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦

6 ម៉ោង មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន​អ៊ី​រ៉​ង់ លោក Ahmad Donyamali បាន​ថ្លែង​ថា អ៊ី​រ៉​ង់​មិន​ស្ថិត​ក្នុង​ស្ថានភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន​អ៊ី​រ៉​ង់ លោក Ahmad Donyamali បាន​ថ្លែង​ថា អ៊ី​រ៉​ង់​មិន​ស្ថិត​ក្នុង​ស្ថានភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ (FIFA World Cup 2026) នោះ​ទេ​។ នេះ​បើ​តាម​ប្រភព​ពី BBC កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​។

តាម​កាលវិភាគ​ប្រកួត World Cup 2026 ដែល​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើ​ម្ចាស់ផ្ទះ​រួម​គ្នា ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា​នោះ អ៊ី​រ៉​ង់​ស្ថិត​ក្នុង​ពូ​ល G ត្រូវ​ជួប​ជាមួយ​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃ​ទី ១៥ ខែមិថុនា និង បែ​ល​ហ្ស៊ិ​ក នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេ​ស (Los Angeles) សហរដ្ឋអាមេរិក និង​ជួប​អេ​ហ្ស៊ី​ប​នៅ​ទីក្រុង​ស៊ី​ថ​ល (Seattle) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី ២៦ ខែមិថុនា​។

ទោះ​យ៉ាងណា​ក៏​ដោយ លទ្ធភាព​នៃ​ការ​ចូលរួម​របស់​អ៊ី​រ៉​ង់​ស្ថិត​ក្នុង​ការ​សង្ស័យ ចាប់តាំងពី​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​បាន​បើក​ការ​វាយប្រហារ​លើ​ប្រទេស​នេះ ដោយ​សម្លាប់​មេដឹកនាំ​កំពូល លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei)​។ អ៊ី​រ៉​ង់​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់​មី​ស៊ី​ល និង​ដ្រូ​ន​ទៅ​កាន់​អ៊ី​ស្រា​អែ​ល និង​ប្រទេស​រួម​តំបន់​ដទៃ​ទៀត ដែល​មាន​មូលដ្ឋានទ័ព​អា​មេ​រិ​ក​។

កាលពី​ថ្ងៃ​ទី​១១ ខែមីនា កន្លង​ទៅ លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រាប់​លោក​ថា លោក​ស្វាគមន៍​អ៊ី​រ៉​ង់​ក្នុង​ការ​ប្រកួតប្រជែង​ពានរង្វាន់ World Cup 2026​។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ IRIB កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ លោក Donyamali បាន​ប្រកាស​ថា «​ដោយសារ​រដ្ឋាភិបាល​ពុក​រលួយ​នេះ (​អា​មេ​រិ​ក​) បាន​ធ្វើឃាត​មេដឹកនាំ​របស់​យើង ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​គ​ញ​មាន​លក្ខខណ្ឌ​សម​ស្រប​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នោះ​ទេ​។

កីឡាករ​របស់​យើង​មិន​មាន​សុវត្ថិភាព​ទេ ហើយ​លក្ខខណ្ឌ​សម្រាប់​ការ​ចូលរួម​ក៏​មិន​មាន​ដែរ​។ លោក​បាន​បន្ថែម​ថា នៅ​ក្នុង​រយៈពេល ៨ ឬ ៩ ខែ​កន្លង​មកនេះ សង្គ្រាម​២​ត្រូវ​បាន​ដាក់​មក​លើ​យើង ហើយ​ប្រជាជន​យើង​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់ និង​រង​ទុក្ខ​បុក​ម្នេញ​។ ដូច្នេះ​យើង​ពិតជា​មិន​មាន​លទ្ធភាព​សម្រាប់​ការ​ចូលរួម​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ