បិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សមាគមអ្នកសារព័ត៌មានអាស៊ាន និងទទួលបានមូលនីធិពីសប្បុរសជនសម្រាប់កម្លាំងជួរមុខ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សមាគមន៍អ្នកសារព័ត៌មានអាស៊ាននិងទទួលបានមូលនីធិពីសប្បុរសជនសម្រាប់កម្លាំងជួរមុខត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦នៅទីលានបាល់ទាត់ខេត្តសៀមរាប។
ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់អញ្ជើញជាអធិបតីភាពមានឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម ពេជ្រ ពិសិត ឧត្តមប្រឹក្សាផ្ទាល់សម្តេចសង្ឃរាជ បួរ គ្រី លោក សេង រាជសី ប្រធានសមាគមន៍អ្នកសារព័ត៌មានអាស៊ាននិងក្រុមការងារជាច្រើនរូបបានចូលរួម។
ឯកឧត្តម ពេជ្រ ពិសិត មានប្រសាសន៍ថា៖បិទការប្រកួតកីឡាបាលទាត់ទទួលពានរង្វាន់សមាគមន៍អ្នកសាព័ត៌មានអាស៊ានត្រូវធ្វើឡើងរយៈពេល៣ថ្ងៃនៅថ្ងៃទី០១.០៧.០៨ ខែមិនា ឆ្នាំ២០២៦ហើយត្រូវបានបិតការកួតចំណាត់ថ្នាក់លេខ១ក្រុមបាលទាត់សមាគមន៍អ្នកសារព័ត៌មានអាស៊ានទទួលបានពាន១ មេដាយមាស១និងថវិការ ចំណាត់ថ្នាក់លេខ២ក្រុមកីឡាបាល់ទាត់នាគរាជស្វាយធំទទួលបានមេដៃប្រាក់១និងថវិការ ចំណាត់ថ្នាក់លេខ៣ក្រុមកីឡាបាល់ទាត់គ្រីស្ទីនទទួលបានមេដាយសំរិទ្ធ១និងថវិការ។
ឯកឧត្តមបានថ្លែងអំណគុណចំពោះលោក សេង រាជសី ប្រធានសមាគមន៍អ្នកសារព័ត៌មានអាស៊ានដែលបានរៀបចំការប្រកួតបាល់ទាត់ទទួលពានរង្វាន់និងរកមូលនីធិដើម្បីជួយដល់កម្លាំងជួរមុខនិងកីឡាករបាលទាត់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងសប្បុរស់ជនដែលបានចូលរួមថវិការមានប្រាក់រៀលចំនួន១១លានរៀល និងប្រាក់ដុល្លាចំនួន៧៥៩ដុល្លា អង្ករទម្ងន់៥០០គីឡូក្រាម ទឹកបរិសុទ្ធ៥០កេស ភេជ្ជៈ១០កេស អង្រឹង៨និងអាវសម្រាប់កីឡាជិត១០០អាវ។
ឯកឧត្តម លី សារី បានកោតសសើរចំពោះសមាគមន៍អ្នកសារព័ត៌មានអាស៊ានដែលបានរៀបចំឡើងការប្រកួតកីឡាបាលទាត់ដណ្តើមពានរង្វាន់សមាគមន៍អ្នកសារព័ត៌មានអាស៊ានដែលបានធ្វើឡើងដើម្បីរកមូលនីធិពីសប្បុរស់ជនសម្រាប់ជួយដល់កម្លាំងជួរមុខដែលកំពុងការពារអធិបតេយ្យភាពនិងបូរណៈភាពទឹកនិងការពារប្រជាពលរដ្ឋហើយការប្រកួតកីឡាបាល់នេះដើម្បីសុខភាពនៅពេលអនាគត់អាចក្លាយជាកីឡាបាល់ទាត់ដែលប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិអាចទៅអន្តរជាតិហើយទាំងទទួលបានមូលនីធិពីសប្បុរស់ជនសម្រាប់ជួយដល់កម្លាំងជួរមុខនេះជាការរួមចំណែកជាមួយរាជរដ្ឋភិបាលដើម្បីការពារជាតិនិងមាតុភូមិកម្ពុជា៕














ចែករំលែកព័តមាននេះ