ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​កីឡា​ចំនួន​១១​ប្រភេទ​សម្រាប់​ត្រៀម​ទៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ២០២៦ នៅ​ជប៉ុន

41 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យាន គី​ស៊ី​វុ​ត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានឱ្យ​ដឹង​ថា កីឡា​ចំនួន​១១​ប្រភេទ គឺ​ហែល​ទឹក អត្តពលកម្ម…

រាជធានី​ភ្នំពេញ ៖ លោក យាន គី​ស៊ី​វុ​ត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានឱ្យ​ដឹង​ថា កីឡា​ចំនួន​១១​ប្រភេទ គឺ​ហែល​ទឹក អត្តពលកម្ម ប្រដាល់សកល ជឺ​ជី​តស៊ូ យូ​ដូ កា​រ៉ា​តេ តេ​ក្វា​ន់​ដូ WT ទ្រី​យ៉ា​ត្លុង ចំបាប់ កីឡា​អេ​ឡិច​ត្រូ​និក និង​បាល់ទាត់​លើ​តុ ស្ថិត​ក្នុង​គម្រោង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០២៦​។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាថ្លែង​បែប​នេះ​ក្រោយ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្ដម វ៉ា​ត់ ចំរើន និង​ឯកឧត្ដម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​ជាតិ​នានា​ដែល​ពាក់ព័ន្ធ​។ ទន្ទឹម​នឹង​នេះ ចំនួន​ប្រភេទ​កីឡា​អាច​នឹង​ប្រែប្រួល​នៅ​ពេល​មាន​សេចក្ដីសម្រេច​ជា​ផ្លូវការ​។

លោក យាន គី​ស៊ី​វុ​ត្ថា មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​ចំណោម​១១​ប្រភេទ​កីឡា​ខាងលើ គឺ​មាន​កីឡា​តេ​ក្វា​ន់​ដូ WT និង​កីឡា​អេ​ឡិច​ត្រូ​និក​ដែល​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ (qualify) ជា​មុន​សិន ដើម្បី​ប្រជែង​កៅអី​ទៅ​កាន់​ព្រឹត្តិការណ៍​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​។

ជុំវិញ​ការ​បញ្ជូន​កីឡា​ចំនួន​១១​ប្រភេទ​នេះ​ដែរ គណៈកម្មការ​បាន​ដាក់​អាទិភាព​ដល់​កីឡា
ហែល​ទឹក និង​អត្តពលកម្ម ក៏​ដូច​ជា​ប្រភេទ​កីឡា​ដែល​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ពី​មុន​មក បូក​រួម​ទាំង​កីឡា​ធ្លាប់​បាន​ឈ្នះ​មេដាយ​ស៊ី​ហ្គេ​ម និង​មេដាយ​កម្រិត​អន្តរជាតិ​ផ្សេង​ៗ​ទៀត​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នាំ​២០២៦ នៅ Aichi-Nagoya ប្រទេស​ជប៉ុន គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ ។ ក្នុង​នោះ គេ​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​៤៦​ប្រទេស ប្រកួតប្រជែង​លើ​៤៣​ប្រភេទ​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ