ការប្រកួតតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េផ្ដោតបណ្ដុះយុវជនឆ្ពោះ AYG 2031
- ភ្នំពេញ
ខេត្តសៀមរាប ៖ ថ្នាលវ័យក្មេងកីឡាតេក្វាន់ដូ WT ចំនួន១២៨រូបមកពី១៥ក្លិបបានចូលរួមការប្រកួតពានរង្វាន់អគ្គកុងស៊ុល
សាធារណរដ្ឋកូរ៉េ នៅខេត្តសៀមរាប នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ។
លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួតថ្លែងថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺផ្ដោតសំខាន់ដើម្បីចម្រាញ់យកធនធានវ័យក្មេងល្អទៅដុសខាត់សមត្ថភាព និងក្រសោបឱកាសជាថ្នាលជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា ត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១(AYG 2031) នៅកម្ពុជា។ សម្រាប់ប្រភេទអាយុចូលរួមមានចន្លោះអាយុក្រោម៩ឆ្នាំ ១០ឆ្នាំ ១១ឆ្នាំ និង១២ដល់១៤ឆ្នាំ ប្រកួតលើវិញ្ញាសាមេគុន និងប្រយុទ្ធ។
បេក្ខភាពប្រកួតមានសមត្ថភាពល្អៗនឹងទទួលបានឱកាសចូលជំរំហ្វឹកហាត់ដែលធ្វើឡើងមួយឆ្នាំម្ដង បូកនឹងកម្មវិធីមួយចំនួនទៀតដើម្បីកសាងគុណផលឱ្យបានល្អឆ្ពោះទៅជាធនធានថ្នាលជម្រើសជាតិ។
ក្នុងកម្មវិធីប្រកួតដ៏សំខាន់នេះ ក៏មានវត្តមានលោក KIM Sungtae ប្រធានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចូលរួមផងដែរ ៕



ចែករំលែកព័តមាននេះ