កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប លើកទី៣ ក្រោមប្រធានបទ «រត់ដើម្បី សុខភាព មិត្តភាព រវាងកងកម្លាំង និងប្រជាពលរដ្ឋ» ជាង១ពាន់នាក់
- សៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារព្រះរាជដំណាក់ ក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប លើកទី៣ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាព រវាងកងកម្លាំង និងប្រជាពលរដ្ឋ» ប្រមាណជាង១ ០០០នាក់ ដែលរៀបចំដោយ កងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ការរត់កម្សាន្តនេះ មានរយៈចម្ងាយ៣គីឡូម៉ែត្រ និង៥,៥គីឡូម៉ែត្រ ព្រមទាំងបានទាក់ទាញអ្នកចូលរួមប្រមាណជាង ១០០០ នាក់។ កម្មវិធីរត់នេះមិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ការបង្កើតមិត្តភាព និងដើម្បីលើកកម្ពស់ការហាត់កីឡា ដើម្បីរក្សាសុខភាពផងដែរ៕












ចែករំលែកព័តមាននេះ