ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ប្រកាស​គាំទ្រ​ពេញទំហឹង​ដល់​ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​កុមារ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ថា ក្រសួង​អប់រំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ថា ក្រសួង​អប់រំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ និង​១៤​ឆ្នាំ ដែល​ជា​ការ​ប្រកួត​បាល់ទាត់​បែប​សហគមន៍ ស្រប​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០២៤-២០២៨​។

តំណាង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រ​រំ​យុវជន​និង​កីឡា ឯកឧត្តម​វ៉ា​ត់ ចំរើន បន្ត​ថា ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​កុមារ​គឺ​បាន​រួមចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​និង​អភិវឌ្ឍ​ធនធាន​កីឡា​តាំងពី​តូច​ៗ​ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​បាន​ស្នង​តំណែង​អ្នក​ជំនាន់​មុន ជា​ពិសេស​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដែល​កម្ពុជា​កំពុង​រីក​ចម្រើន ។

ជាក់ស្ដែង​ដូច​ជា​គ្រួសារ​លោក​ពែ​ក​មី​គឺជា​គំរូ​ស្រាប់ លោក​មិន​ត្រឹមតែ​បាន​បណ្ដុះបណ្ដាល​កូន​ៗ​ឱ្យ​លេង​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​កុមារ​តូច​ជា​ច្រើន​នាក់​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​លេង​កីឡាបាល់ទាត់​ឱ្យមក​ហាត់​លេង​នៅ​ក្នុង​ទីលាន​របស់​គាត់​យ៉ាងច្រើន​កុះករ​ទៀត​ផង​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា អ្នក​ចូល​ចិត្ត​កីឡា​គេ​មិន​ដែល​គិត​រឿង​ចំណេញ​នោះ​ទេ ធ្វើ​យ៉ាងណា​ដើម្បី​សកម្មភាព​កីឡា ហើយ​រាល់​សកម្មភាព​ទាំងនោះ បាន​ចូលរួម​អភិវឌ្ឍ​សង្គម ការ​កសាង​គុណភាព​ជីវិត អប់រំ​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ដើម្បី​ឱ្យ​ចលនា​រាង​កាយ​បាន​រឹង​មាំ​តាំងពី​ក្មេង​ទៅ​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើក​ឡើង​ទៀត​ថា សកម្មភាព​កីឡា​គឺជា​ចលនា​មួយ​របស់​អូ​ឡាំ​ពិ​ក ជា​ពិសេស​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​អាយុ​ក្រោម​១៤​ឆ្នាំ​នា​ពេល​នេះ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​ផ្សេង​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​បាល់ទាត់​។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា​តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​ការ​លេង​កីឡា​ជា​ចម្បង ព្រោះថា​ការ​លេង​កីឡា​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​ការ​មិនលេង​កីឡា ។ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​មាន​យន្តការ​ដូច​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ក្នុង​ការ​កសាង​កីឡា ដោយ​បច្ចុប្បន្ន​ក្រសួង​កំពុង​ជំរុញ​ឱ្យ​មាន​លេង​កីឡា​តាំងពី​ថ្នាក់ម​ត្តេ​យ្យរ​ហូត​ទៅ​។

លោក​ង៉ែត វិ​ទ្ធី មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​បាល់ទាត់​កុមារ​ធ្វើ​ឡើង​ក្នុង​កម្រិត​អាយុ​ក្រោម​១២​ឆ្នាំ និង​ក្រោម១៤​ឆ្នាំ​ហើយ​ក្នុង​១​កម្រិត​អាយុ​យក​តែ​១៦​ក្រុម ។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់ពី​ចុងខែ​ឧសភា គឺ​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ទាំង​ពីរ​កម្រិត​អាយុ​នៅ​ទីលាន​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប ខណៈ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​វិញ​។
គណៈកម្មការ​ប្រកាស​ឱ្យ​មានការ​ចុះ​ឈ្មោះ​ដោយ​សេរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ