ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​កា​ណា​ដា​ហៅ​កូនក្រុម​ថា «​វីរៈបុរស​» ក្រោយ​កក់​កៅអី​វគ្គ​១៦​ក្រុម World Cup លើក​ដំបូង​បង្អស់

1 ថ្ងៃ មុន

ប្រទេស​កា​ណា​ដា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កា​ណា​ដា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ បាន​ក្លាយជា​ក្រុម​ដំបូង​គេ​បង្អស់​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ក្រោយ​យកឈ្នះ​លើ​អាហ្វ្រិក​ខាងត្បូង​ទាំង​លំបាក​នៅ​វិនាទី​ចុង​ក្រោយ ដោយ​លទ្ធផល ១-០ កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​)​។

ក្រៅពី​ជា​ក្រុម​ដំបូង​គេ​បង្អស់​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ World Cup ឆ្នាំ​២០២៦ ហើយ​នោះ កា​ណា​ដា​ក៏​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​ទៅ​ដល់​វគ្គ​នេះ​ជា​លើក​ដំបូង​ផង​ដែរ បន្ទាប់​ពី​បាន​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង​នៅ​វគ្គ ៣២ ក្រុម ហើយ​គ្រាប់​បាល់​ជ័យជម្នះ​ដ៏​សំខាន់​នៅ​ក្នុង​វិនាទី​ដ៏​រន្ធត់​នេះ សម្រេច​បាន​ដោយ​ខ្សែបម្រើ Stephen Eustáquio នៅ​នាទី ៩០+២​។

ក្រោយ​ពី​កញ្ចែ​បញ្ចប់​ការ​ប្រកួត​បាន​បន្លឺ​ឡើង នៅ​ក្នុង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ គ្រូបង្វឹក​លោក Jesse Marsch បាន​ហៅ​កីឡាករ និង​ក្រុមការងារ​ទាំងអស់​មក​ប្រមូលផ្តុំ​គ្នា​ជា​រង្វង់​យ៉ាង​ធំ រួច​ថ្លែង​ពាក្យពេចន៍​បំផុសគំនិត​មួយ​ចំនួន​ទៅ​កាន់​ពួក​គេ​។ លោក​បាន​ហៅ​ក្រុម​ទាំងមូល​ថា «​វីរៈបុរស​កា​ណា​ដា​» ដោយ​និយាយ​ថា អនាគត​កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​កា​ណា​ដា គឺ​ធំធេង​ខ្លាំង​ណាស់ ដោយសារ​តែ​អ្នក​ទាំងអស់​គ្នា​។ ឥឡូវនេះ​វា​ចាប់ផ្តើម​ត្រូវ​បាន​គេ​ស្គាល់​ថា Football ហើយ​មិនមែន Soccer ទៀត​ទេ​។ កា​ណា​ដា​កំពុង​ក្លាយជា​ប្រទេស​បាល់ទាត់ (Football) មួយ​ហើយ​៕ ប្រភព ៖ BBC