ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​ក្រោម​តុ​នៅ​ច្រក​ទ្វារ​បាក់ដៃ​ខេត្តតាកែវ លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ សារភាព​ថា លោក​ពិតជា​យក​លុយ​ពី​ទូក​ដឹកស្រូវ តែ​ជា​លុយ​ថ្លៃ​បាយ​ទេ

1 ឆ្នាំ មុន
  • តាកែវ

លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ បាន​ប្រាប់​កាសែត​កោះសន្តិភាព ឱ្យ​ដឹង​ថា «​លោក​មិន​បាន​យក​លុយ​ពី​ទូក​ដឹកស្រូវ​ច្រើន​ៗ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ឈ្មួញ​នោះ​ទេ តែ​លោក​យក​លុយ​តិចតួច​សម្រាប់​

ខេត្តតាកែវ ៖ លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ បាន​ប្រាប់​កាសែត​កោះសន្តិភាព ឱ្យ​ដឹង​ថា «​លោក​មិន​បាន​យក​លុយ​ពី​ទូក​ដឹកស្រូវ​ច្រើន​ៗ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ឈ្មួញ​នោះ​ទេ តែ​លោក​យក​លុយ​តិចតួច​សម្រាប់​ថ្លៃ​បាយ​នៅ​ក្នុង​អង្គភាព​របស់​លោក​តែ​ប៉ុណ្ណោះ »​។

គួរ​រំលឹក​ថា ក្រោយ​ពី​កាសែត​កោះសន្តិភាព​ចេញផ្សាយ​ករណី​ក្រុម​មន្ត្រី​ច្រក​ទ្វារ​តំបន់​បាក់ដៃ​ជាន់​.​ក​ឈ្មួញ លៀ​.​ន​អណ្ដាត​រាស្ត្រ​ខ្មែរ​រួច​មក ស្រាប់តែ​លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ ប្រតិ​កម្ម​ដាក់​អ្នក​រកស៊ី​ដែល​មាត់ដាច​ហ៊ាន​ទម្លាយ​ការ​ពិត​ពាក់ព័ន្ធ​នៅ​តំបន់​ខាងលើ​ថា «​អោយ​ប្រយ័ត្ន ប្រយ័ត្ន​លែង​បាន​រកស៊ី​នៅ​ទី​នេះ​ទៀត​» គឺ​គំ​រា​.​ម​ខ្លាំង​ៗ​ឱ្យ​បិត​មាត់​។ ខណៈ​ពេល​លោក នាង សុខុម ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ និង​លោក លឹ​ម ឡេ​ង ទាហាន​ការពារ​ព្រំដែន រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​សុទ្ធតែ​បាន​ជាន់​.​ក​ឈ្មួញ​ដូច​គ្នា ។

យោង​តាម​ប្រភព​បានអោយ​ដឹង​ថា លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​ខាងលើ គឺ​បាន​ប្រើ​អំណាច​គំ​រា​.​ម​ដល់​អ្នក​រកស៊ី​គ្រប់​ប្រភេទ គឺ​ដោយសារ​តែ​លោក​ក្រពុលមុខ​ជាមួយនឹង​ការ​បែកធ្លាយ​សម្លេង​ពុ​.​ក​រ​លួ​.​យ​រឿង​យក​លុយ​ទូក​ដឹកស្រូវ ដែល​ឈ្មួញ​ជា​ជនជាតិ​វៀតណាម ចូល​មក​ទិញ​ស្រូវ​របស់​ពលរដ្ឋ​ខ្មែរ ក្នុងស្រុក​អង្គរបុរី​។ ហើយ​មាន​ឈ្មួញ​ខ្មែរ​អង្វរ​សុំ​ឱ្យ​បន្ធូរបន្ថយ​ខ្លះមក តែ​លោក​ឆ្លើយ​តប​វិញ​ថា «​មាន​តែ​យក​ថ្លៃ​ថែម ព្រោះ​យក​ទាប​អស់​ប៉ុណ្ណឹង​ហើយ កុំ​សុំ​ទៀត​»​។

គួរ​រំលឹក​ទៀត​ថា រាជរដ្ឋាភិបាល កំពុង​តែ​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស​កសិករ​ខ្មែរ ដែល​កំពុង​ផលិត​ដំណាំ​ស្រូវ​ឱ្យ​មាន​តម្លៃនៅលើទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បែរ​ជា​អស់លោក​មន្ត្រី​គ្រាក់​ៗ នៅ​តំបន់​ច្រក​ទ្វារ​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ជាន់​.​ក​ឈ្មួញ ដកស្លាប​រាស្ត្រ​ទៅ​វិញ ហើយ​បែរជា​ប្រកាស​លាងខ្លួន ចង់បាន​ស្អា​តទៅ​វិញ ដែល​គ្មាន​ព្រះ​អង្គ​ណា​ជឿ​ឡើយ​។

យោង​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ដែរ​ថា «​ឈ្មួញ​វៀតណាម​បាន​នាំ​គ្នា​ចូល​មក​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ហើយ​ដឹកស្រូវ​តាម​ទូក​ឆ្លងកាត់​ច្រក​ទ្វារ​តំបន់​បាក់ដៃ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​គ្រាក់​ៗ ដែល​មាន​តួនាទី​ប្រចាំការ​នៅ​ទីនោះ ទារ​លុយ​ក្នុង​១​ទូក ចាប់ពី​៣០​ម៉ឺន​រៀល រហូត​ដល់​៥០​ម៉ឺន​រៀល ក្នុង​១​ទូក​ៗ»​។

ពលរដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា «​លោក នាង សុខុម ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រក​ទ្វារ​បាក់ដៃ ក្នុង​១​ទូក ចាប់ពី​១០​ម៉ឺន​រៀល​ឡើង​ទៅ គឺ​សុំ​ថ្លៃ​បាយ ចំណែក​លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​បាក់ដៃ​វិញ ក្នុង​ស្រូវ​១​ទូក ត្រូវ​បង់លុយ​ចាប់ពី​៣០​ម៉ឺន​រៀល រហូត​ដល់​៥០​ម៉ឺន​រៀល បើ​មិន​បង់លុយ​ឱ្យ​ទេ គឺ​មិន​ឱ្យ​ក្រុម​ឈ្មួញ​ចូល​ទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។ នៅ​មិន​ទាន់​អស់​ទេ គឺ​មាន​លោក លឹ​ម ឡេ​ង ជា​ទាហាន​ការពារ​ព្រំដែន​គោក​វរៈ​៣០១ មាន​តួនាទី​ជា​ប្រធាន​ប្រចាំការ​នៅ​តំបន់​ច្រក​ទ្វារ​បាក់​ដៃ ក៏​សម្បើម​ដៃ​ទារ​លុយ​ស្មើនឹង​លោក ព្រំ ប៊ុ​ន​ថន ដែរ បើ​មិន​ឱ្យ គឺ​ចាប់​ទូក​ស្រូវ​ទុក ដោយ​មិន​ខ្វល់​រឿង​ពលរដ្ឋ​តវ៉ា​នោះ​ទេ ដោយ​គំ​រា​.​ម​ថា បើ​ពលរដ្ឋ​ណា​ហ៊ាន​តែ​ចេញ​មុខ​តវ៉ា គឺ​ចាប់​ដាក់​ពន្ធនាគារ​ម្ដង​មួយ​ៗ»​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​បំភ្លឺ​ពី​លោក នាង សុខុម ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​។

ចំណែក​លោក ព្រំ ប៊ុ​ន​ថន ប្រធាន​ច្រក​ទ្វារ​តំបន់​បាក់ដៃ ត្រូវ​ពលរដ្ឋ​ជា​ឈ្មួញ​ដែល​ត​.​ថ្លៃ បាន​ផ្ញើ​ជា​សារ​សម្លេង​មក​កាន់​កោះសន្តិភាព​រួច​ហើយ តែ​កោះសន្តិភាព​នឹង​ចាក់​សារ​សម្លេង​ជា​សាធារណៈ​នៅ​ពេល​ក្រោយ​។ ចំណែក​លោក លឹ​ម ឡេ​ង ក៏​មាន​សារ​សម្លេង​គំ​រា​.​ម​យក​លុយ​ដូច​លោក ព្រំ ប៊ុ​ន​ថន ដែរ ។ ហើយ​សារ​សម្លេង​អ្នក​ទាំង​២​ខាងលើ​នេះ កោះសន្តិភាព​នឹង​ចាក់​ផ្សាយ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​ពលរដ្ឋ​ដឹង​ជា​សាធារណៈ ព្រោះ​មន្ត្រី​ទាំងនេះ តបសម្ដី​ទៅ​ឈ្មួញ​ដែល​សុំ​ចុះថ្លៃ​ថា «​មិន​អាច​ចុះថ្លៃ​បាន​ទេ​… មាន​តែ​យក​ថែម​»​។

កោះសន្តិភាព​ក៏​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​ផង​ដែរ គឺ​ពួក​គាត់​និយាយ​ថា «​ចំពោះ​ក្រុម​មន្ត្រី​ខាងលើ ចង់បាន​ប៉ុន្មាន ក៏​ពួក​គាត់​ឱ្យ​ដែរ តែ​ពួក​គាត់​ទិញ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ក្នុង​តម្លៃ​ថោក​មក​វិញ (​នេះ​ហើយ​ដែល​គេ​ហៅ​ថា ជាន់​.​ក​ឈ្មួញ លៀ​.​ន​អណ្តាត​រាស្ត្រ​)»​។

គួរ​រំលឹក​ថាក្រុម​មន្ត្រី​តំបន់​ច្រក​ទ្វារ​បាក់ដៃ កំពុង​តែ​ជាន់​.​ក​ឈ្មួញគួរ​រំលឹក​ទៀត​ថាក្រោយ​កោះសន្តិភាព​ចេញផ្សាយ​… មាន​អ្វី​ប្លែក​ទៀត​នៅ​ច្រក​ទ្វារ​តំបន់​បាក់ដៃ (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ