ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ ទាក់ទង​នឹង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ ​សំខាន់​ចំនួន​២ ទាក់ទង​នឹង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៧…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កម្រិត​អន្តរជាតិ ​សំខាន់​ចំនួន​២ ទាក់ទង​នឹង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៧ ​។

ប្រកាស​ជា​ផ្លូវការ​នៅ​អំឡុង​ពេល ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន ​លើក​ទី​១៧ នៅ​ប្រទេស​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​ប្រធាន​ប្តូរ​វេទ​ទទួល​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន​ លើក​ទី​១៨ នៅ​ទីក្រុង​ភ្នំពេញ ឆ្នាំ២០២៧ ​។ បន្ថែម​ពីលើ​នេះ កម្ពុជា​ក៏​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៃ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី (Asia Media Summit) លើក​ទី​២០ នៅ​ខេត្តសៀមរាប នៅ​ខែកក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ផង​ដែរ​ ។

ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​) ដោយ​ឯកឧត្តម ​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​លើ​វិស័យ​សារព័ត៌មាន និង​សោត​ទស្សន៍​ ។

ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​នោះ គណៈប្រតិភូ​កម្ពុជា​ បាន​បង្ហាញ​វី​ដេ​អូ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ចំនួន​ពីរ ដោយ​វី​ដេ​អូ​ទី​មួយ​ បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ នៃ​រាជធានី​ភ្នំពេញ​ ជាទី​ក្រុង​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន ​លើក​ទី​១៨ នៅ​ឆ្នាំ ២០២៧ និង​វី​ដេ​អូ​មួយទៀត​ បង្ហាញ​សម្រាប់ ​នៃ​ខេត្តសៀមរាប​ ដែល​ជា​កន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​២០ ដែល​ឆ្លុះ​បញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ការ​អភិវឌ្ឍ​ទំនើប និង​ការ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​គណៈប្រតិភូ​ក្នុង​តំបន់ នៅ​ខែកក្កដា នៅ​ឆ្នាំ​២០២៥​នេះ ​។

សេចក្តី​ប្រកាស​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយ​អ្នកចូលរួម​ជា​ច្រើន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ដឹកនាំ​របស់​ប្រទេស​កម្ពុជា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ