ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​២​ខ្សែ​ត្រូវ​បាន​ទឹក​លិច​ ក្រោយ​ភ្លៀង​មួយ​មេ​ជិត​១​ម៉ោង

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ​និង​ផ្លូវចំនួន​២​ខ្សែ​ ត្រូវ​បាន​ទឹកជន់​លិច​ ក្រោយ​ភ្លៀង​ធ្លាក់មួយ​មេ​ជិត​១​ម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​បី…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ​និង​ផ្លូវចំនួន​២​ខ្សែ​ ត្រូវ​បាន​ទឹកជន់​លិច​ ក្រោយ​ភ្លៀង​ធ្លាក់មួយ​មេ​ជិត​១​ម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋបានឱ្យដឹង​ថា ​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង​ ​បណ្តាលឱ្យមានទឹក​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ចំនួន២​ខ្សែ ​ក្នុងនោះ​​ផ្លូវ​១​ខ្សែ​ជាប់​ខាងលិច​ចំណតរថយន្ត​​មាន​​ប្រវែង​ជាង​១០០​ម៉ែត្រ​ និង​ផ្លូវ​១​ខ្សែ​ទៀត​នៅ​ខាងត្បូង​ផ្សារ​សិរី​សោភ័ណមាន​ប្រវែង​ជាង​១០០​ម៉ែត្រ​ត្រូវ​បាន​ទឹក​លិច​កន្លែង​ខ្លះ​ជាង​ក​ន្លះម៉ែត្រ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​ និង​ផ្លូវ​២​ខ្សែ​ដែល​ត្រូវ​បាន​ជំនន់​ទឹក​លិច​ពិតជា​លំបាក​ដល់​អ្នកដំណើរ​ម៉ូតូ​រថយន្ត​តូច​ៗ​ត្រូវ​រក​ផ្លូវ​វៀង ​បើ​បើកបរឆ្លង​កាត់ទឹក​លិច​​អាច​ប្រឈម​រលត់​ម៉ាស៊ីន ។ ចំណុច​ដែល​ទឹក​លិច​ស្ទើ​រាល់​ឆ្នាំ​បើ​មាន​ភ្លៀង​រយៈពេល​ជិត​១​ម៉ោង​តែងតែ​លិច​បង្ក​អោយ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​និង​ផ្ទៈ​ល្វែង​ក្បែរផ្លូវ​ទឹក​រលក​ចូល​សើម​សម្ភារៈ ​។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ​សុំ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ការពារ​​ការ​លិចលង់​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា ​ទឹក​ដែល​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​និង​ផ្លូវ​គឺជា​ទឹកភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​ដែល​ហូរ​ធ្លាក់​គ្រប់​ច្រកចូល​ទៅ​ប្រព័ន្ធ​លូ​ក្បែរ​ចំណត​ហូរ​ចូល​លូ​ចម្រុះ​ទឹក ​ហើយ​ហូរ​ចូល​ស្ទឹង​ដែល​ហូរ​មិន​ទាន់​ ទើប​បណ្តាលឱ្យ​​លិច​តែ​រយៈពេល​៤​ទៅ​៥​ម៉ោង​អាច​ស្រក​អស់​ ។ បើ​ប្រៀបធៀប​កាលពីមុន​ លិច​រយៈពេល​យូរ ហើយ​ថ្ងៃ​ទី៥ មិថុនា ​នេះ ​នឹង​ចុះ​ពិនិត្យ​មើល​ហើយ​ស្នើ​សុំ​គម្រោង​ដាក់​ប្រព័ន្ធ​រំដោះ​ទឹក​បន្ថែ​បញ្ជៀ​សការ​លិច​លង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ