ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួត​គ្នា​កា.ប់​យុវជន​ម្នាក់​របួស​ដៃ​ឆ្វេង ប្តឹង​នគរ​បាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ២​នាក់

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ដៃដល់​ចំនួន​០២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​យុវជន​រង​គ្រោះ ខណៈ​ដែល​ក្រុម​បក្ខពួក​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ដាវ​និង​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​យុវជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ដៃ​ឆ្វេង​ដេរ​ជា​ច្រើន​ឆ្នេរ មិនដឹង​មូលហេតុ​។ នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ដៃដល់​ចំនួន​០២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​យុវជន​រង​គ្រោះ ខណៈ​ដែល​ក្រុម​បក្ខពួក​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ដាវ​និង​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​យុវជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ដៃ​ឆ្វេង​ដេរ​ជា​ច្រើន​ឆ្នេរ មិនដឹង​មូលហេតុ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ មានឈ្មោះ ឌឹ​ម តក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បង្ក​ហិង្សា​លើ​ខ្លួន​។

ដោយ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ ខ្លួន​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1Q-2231 ឌុ​ប​ឈ្មោះ អ៉ិ​ន សុ​ផាក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​បក្ខពួក​០៣​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង នាំ​គ្នា​ចេញពី​ផឹកស៊ី​នៅ​ក្នុងភូមិ​រំលេច ជិះ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​ម​ក​​ដល់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៩​ទៅ​លេខ​៤០ ស្ថិត​នៅ​ក្នុងភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក៏​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ា​កនិច ពណ៌​លឿង​លា​យស តាម​មក​ពីក្រោយ​ដោយ​ដៃ​មាន​កាន់​កាំបិត​ផ្គាក់​កាប់​មក​លើ​ខ្លួន​(​ឈ្មោះ ឌឹ​ម តក់​) បណ្ដាល​ឱ្យ​រង​របួស​ដៃ​ឆ្វេង និង​ខ្នង ក្រោយ​ពេល​កើតហេតុ​រួច​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ទិស​កើត​បាត់​ទៅ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​ពី​ពេល​ទទួល​បាន​ព័ត៌មាន​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​គង និង ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកំពង់ស្ពឺ បាន​ចេញ​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ លុះដល់​ចំណុច​ភូមិ​ឧក​ញ្ញា​ទេព ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានឃើញ​ជនសង្ស័យ​ឈ្មោះ លី ហាវ​ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រះ​ធុ​ល ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មន្នី​ជ័យ ខេត្តកំពង់ស្ពឺ ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក ដោយ​ដៃ​មាន​កាន់​កាំបិត និង​ដាវ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា​បក្ខពួក​ខ្លួន​មិន​ស្គាល់ឈ្មោះ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​អ្នក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​នៅ​វេលា​ម៉ោង​០៣​រសៀល​។ ក្រោយ​ឃាត់​ជនសង្ស័យ​ខាងលើ នគរបាល​បាន​បន្ត​ឃាត់​ឈ្មោះ សាន វីរ​: ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ក្នុ​វ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ សរុប​ឃាត់​ជនសង្ស័យ​ចំនួន​០២​នាក់ និង ដកហូត​វត្ថុ​តាង ម៉ូតូ​ចំនួន​០២​គ្រឿង ដាវ​០១ កាំបិត​ផ្គាក់​០១​ផង​ដែរ​។
 
បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់​ខាងលើ​ជំនាញ​កំពុង​សាកសួរ និង បន្ត​ស្រាវជ្រាវ​ស្វែងរក​បក្ខពួក​ក្រុម​ជនសង្ស័យ​ដៃដល់ ដើម្បី​យក​មក​ផ្តន្ទាទោស និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ