ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​នៅ​ពីក្រោយ​ខ្នង​ជា​និច្ច​ ! គាំទ្រ​វីរ​កងទ័ព ​អង់អាច​ក្លាហាន​នៅ​គ្រប់​សមរភូមិ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជឿជាក់ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជឿជាក់ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង ដែល​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ខ្លាំងក្លា​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ។

បន្ថែម​ពី​នេះ​ទៀត រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា​រួបរួម​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការ​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យភាព​របស់​យើង ដោយ​អង់អាច​ក្លាហាន និង​ដោយ​មិន​ងាករេ​ជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ ។

បន្ថែម​ពី​នេះ​ទៀត ក្នុង​ស្ថានភាព​នេះ សូម​បងប្អូន​កុំ​បាក់ទឹកចិត្ត ប៉ុន្តែ​ត្រូវ​យក​ឱកាស​នេះ ដើម្បី​បង្ហាញ​ពិភពលោក និង​សត្រូវ​ឈ្លានពាន​ឱ្យ​ឃើញ​ថា ខ្មែរ​មិនមែន​ជា​ជាតិ​សាសន៍​ដែល​ងាយ​បំបែកបំបាក់​នោះ​ទេ ។ យើង​ត្រូវ​ឈរ​ទល់​ខ្នង​គ្នា ចង​ជា​បាច់​ដូច​ច​ង្គឹះ ដែល​មិន​អាច​កាច់​បាក់ ។

សូម​បញ្ជាក់​ថា ៖ សូម​បងប្អូន​ខ្មែរ​រួម​ឈាម​! ចូរ​យក​ឱកាស​ដ៏​លំបាក​នេះ បង្រួបបង្រួម​បេះដូង​ខ្មែរ​តែ​មួយ ។ យើង​មិនមែន​គ្រាន់តែ​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​ទេ តែ​យើង​គឺជា​គ្រួសារ​តែ​មួយ ។ «​ច​ង្គឹះ​មួយ​បាច់​» មិនមែន​គ្រាន់តែ​ជា​ពាក្យស្លោក តែ​ជា​ផ្លូវ​តែ​មួយ​គត់ ដែល​នាំ​កម្ពុជា​ទៅ​រក​ជ័យ​ជំនះ និង​ភាព​គង់វង្ស​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ